ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​ពង្រាយ​មី​ស៊ីល​នៅ​ប៉ុស្តិ៍​ជួរ​មុខ​ក្នុង​សមុទ្រ​​ចិន​ខាងត្បូង

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍ CNBC ដែល​ដកស្រង់​របាយការណ៍​របស់​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ករាយការណ៍​នា​ថ្ងៃ​ទី​២​ឧសភា​ថា ចិន​បាន​ដាក់​ពង្រាយមី​ស៊ី​ល​ប្រឆាំង​នាវា​និង​មី​ស៊ីល​ដី​-​អាកាស​នៅ​តាម​ប៉ុស្តិ៍​ជួរ​មុខ​៣​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ ការ​ដាក់​ពង្រាយ​នេះ​ប្រសិនបើ​ច្បាស់​នឹង​ជា​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ដំបូង​របស់​ចិន​នៅ​លើ​ប្រជុំ​កោះ SPRATLYS ជា​កន្លែង​ដែល​ក្រុង​ប៉េ​កាំ​ង​បញ្ចប់​ការ​កសាង​កាលពី​ឆ្នាំទៅ​មិ​ញ​បណ្ដា​ជម្រក​សម្រាប់​មី​ស៊ីល…

ប្រទេស​ចិន ៖ ទូរទស្សន៍ CNBC ដែល​ដកស្រង់​របាយការណ៍​របស់​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ករាយការណ៍​នា​ថ្ងៃ​ទី​២​ឧសភា​ថា ចិន​បាន​ដាក់​ពង្រាយមី​ស៊ី​ល​ប្រឆាំង​នាវា​និង​មី​ស៊ីល​ដី​-​អាកាស​នៅ​តាម​ប៉ុស្តិ៍​ជួរ​មុខ​៣​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

ការ​ដាក់​ពង្រាយ​នេះ​ប្រសិនបើ​ច្បាស់​នឹង​ជា​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ដំបូង​របស់​ចិន​នៅ​លើ​ប្រជុំ​កោះ SPRATLYS ជា​កន្លែង​ដែល​ក្រុង​ប៉េ​កាំ​ង​បញ្ចប់​ការ​កសាង​កាលពី​ឆ្នាំទៅ​មិ​ញ​បណ្ដា​ជម្រក​សម្រាប់​មី​ស៊ីល ។ ក្រសួង​ការពារ​ប្រទេស​ចិន​ក្នុង​ពេល​ភ្លាម​ៗ​ពុំ​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​នោះ​របស់ CNBC នៅឡើយ ។ យោង​តាម​ទូរទស្សន៍​នេះ​ដែល​ដកស្រង់​ប្រភព​នៃ​ការ​សន្និដ្ឋាន​របស់​របស់​បណ្ដា​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​កថា​បណ្ដា​មី​សី​ុ​ល​ត្រូវ​បាន​ដាក់​ពង្រាយ​លើ​កោះ​ប៉ប្រះ​ទឹក FIERY CROSS SUBI និង​MISCHIEF រយៈពេល​៣០​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ចិន​ពុំ​បាន​និយាយ​ពី​មី​ស៊ី​ល​ទាំងនោះ​ឡើយ​ដោយ​គ្រាន់តែ​ថា​បណ្ដា​ទីតាំង​យោធា​នៅ​ប្រជុំកោះ SPRATLYS មាន​លក្ខណៈ​ការពារ​សុទ្ធសាធ​និង​ថា​ខ្លួន​ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​លើ​ដែនដី​របស់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ