ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ចុះ​ទៅ​ដោះ​មង​ក្នុង​ប្រឡាយ​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ចុះ​ទៅ​ដោះ​មង​លង់ទឹក​ប្រឡាយ​ស្លាប់​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​កក់​វាល ក្នុងភូមិ​ប្រាសាទ ឃុំ​សាន​គ…

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ចុះ​ទៅ​ដោះ​មង​លង់ទឹក​ប្រឡាយ​ស្លាប់​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​កក់​វាល ក្នុងភូមិ​ប្រាសាទ ឃុំ​សាន​គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ស្វាយ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហុ​ក ហេ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ថា ជន​រង​គ្រោះជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​លុះ​នៅ​មុន​ពេល​កើតហេតុ​ខាងលើ​គេ​ឃើញ​ជន​រង​គ្រោះ​គាត់​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​ក្រោយ មក​គាត់​ក៏​បាន​ចុះ​ទឹក​ទៅ​ដោះ​ត្រី​ដែល​ជាប់​មង​នៅ​ក្នុង​ប្រឡាយ​ទឹក​ក៏​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​បន្ទាប់​ពី​បាត់​ជន​រង​គ្រោះ​មិនឃើញ​ទៅ​ផ្ទះ​ហូប​បាយ​កូនចៅ​បាន​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​ឪពុក​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ក៏​បាន​រា​ការណ៍​ប្រាប់​សមត្ថកិច្ច​ក្រោយ​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ