ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រ៉ឺ​ម៉ក​សង្កត់​បុរស​ម្នាក់​នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ទំនងជា​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​តែ​ម្នាក់​ឯង​​តាម​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​លឿន​ពេក​ដល់​ផ្លូវ​កោង​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​សង្កត់​លើ​សន្លប់​​ស្តូកស្តឹង​តែ​ម្នាក់ឯង ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ទំនងជា​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​តែ​ម្នាក់​ឯង​​តាម​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​លឿន​ពេក​ដល់​ផ្លូវ​កោង​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​សង្កត់​លើ​សន្លប់​​ស្តូកស្តឹង​តែ​ម្នាក់ឯង ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លឿន​​ចូល​មក​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ជិះ​តែ​ម្នាក់ឯង លុះ​​មក​ដល់​ចំណុច​ផ្លូវ​កោង​ស្ពាន​ក្រោម​ដី​ទប់​ចង្កូត​មិន​ជាប់​បណ្តាល​ក្រឡាប់​រ៉ឺ​ម៉ក​ផ្ងារជើង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រទះ​ឃើញ​បានការ​ណ៏​ទៅ​សមត្ថកិច្ច មូលដ្ឋាន​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ឱ្យមក​ជួយ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​បានឃើញ​បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កៀប​ជាប់​ក្រោម​ម៉ូតូ​រ៉ឺ​ម៉ក​បែកក្បាល​សន្លប់​ស្តូកស្តឹង​ក៏​នាំ​គ្នា​​ជួយ​លើក​ម៉ូតូ​ចេញ​ហើយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ភ្លាម​ៗ ។ នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​សមត្ថកិច្ច​រក​ឃើញ​មាន​កាត​សម្គាល់​ខ្លួន​ជរង​គ្រោះ​មួយ​សន្លឹក​​មានឈ្មោះ ដាង វណ្ណ​លាប ជា​សមាជិក​សហគមន៍​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ ។

ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថ​កិច្ច​មូលដ្ឋាន យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១​រង់ចាំ​ជន​រង​គ្រោះជា​សះស្បើយ​ពីរ​បួស​យក​ឯកសារ​ទៅ​បញ្ចា​ក់​យក​ម៉ូតូ​ត្រលប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ