ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​តោ​កំណាច​អង់គ្លេស

5 ឆ្នាំ មុន

ពិភពលោក​ស្ទើរតែ​ភ្លេចមុខ​ក្រុម​អង់គ្លេស​បាត់​ទៅ​ហើយ ដោយសារ​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​ដែល​មាន​រហស្សនាម​ថា «​តោ​កំណាច» ធ្វើ​ពុំ​បាន​ល្អ​សោះ​ក្នុង​ព្រឹត្តិការណ៍ World Cup ។ អង់គ្លេស​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ចំពោះ​ការ​ប្រ​កូត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​តែងតែ​ទទួល​បាន​នូវ​លទ្ធផល​មិន​សមប្រកប​ទៅ​វិញ…

ពិភពលោក​ស្ទើរតែ​ភ្លេចមុខ​ក្រុម​អង់គ្លេស​បាត់​ទៅ​ហើយ ដោយសារ​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​ដែល​មាន​រហស្សនាម​ថា «​តោ​កំណាច» ធ្វើ​ពុំ​បាន​ល្អ​សោះ​ក្នុង​ព្រឹត្តិការណ៍ World Cup ។

អង់គ្លេស​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ចំពោះ​ការ​ប្រ​កូត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​តែងតែ​ទទួល​បាន​នូវ​លទ្ធផល​មិន​សមប្រកប​ទៅ​វិញ ។ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៥​ក្នុង​តារាង​FIFA អង់គ្លេស​បាន​ចូលរួម​ប្រកួត​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​អំឡុង​ឆ្នាំ​១៩៥០ ហើយ​លើក​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​១៥ ។

ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអឺរ៉ុប​ខាងលើ ធ្លាប់​មាន​វាសនា​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​១​លើក​កាលពី​ឆ្នាំ​១៩៦៦ ក្នុង​ចំណោម​វត្ត​មាននៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​២​លើក និង​វគ្គ​ផ្តាច់ព្រ័ត្រ​១​លើក ។ ៥​រដូវ​កាល​ចុង​ក្រោយ (១៩៩៨, ២០០២, ២០០៦, ២០១០ និង​២០១៤) អង់គ្លេស​បាន​ត្រឹម​ឡើង​ដល់​វគ្គ​៨​ក្រុម​២​លើក​ប៉ុណ្ណោះ រីឯ​នៅ​ឆ្នាំ​១៩៩៤ ពួក​គេ​មិន​បាន​ជាប់​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។

ក្តី​រំពឹង ៖ បើ​ទោះជា​អង់គ្លេស​ត្រូវ​រង​គ្រោះ​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ក្តី ក៏​ពួក​គេ​តែងតែ​ព្យាយាម​រើបម្រះ​ជា​និច្ច ។ ការ​តស៊ូ​ជា​ច្រើន​រៀង​មក បាន​ធ្វើ​ឱ្យ​ពួក​គ​ទទួល​ជោគជ័យ​លើ​ការ​ប្រកួត​ជម្រុះ​បឋម​ក្នុង​តំបន់​ទាំង​១០​ប្រកួត ដោយ​ឈ្នះ​៨ និង​ស្មើ​២ ថែម​ទាំង​កាន់​តំណែង​លេខ​១​នៅ​ក្នុង​ពូ​ល​ផង​ដែរ ។ ទន្ទឹម​នឹង​កីឡាករ​ក្មេង​ៗ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្ពស់​ច្រើន​រូប អង់គ្លេស​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ងា​ម​មក​ចាប់អារម្មណ៍​ខ្លួន​វិញ តាម​រយៈ​ការ​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​នេះ ។ ស្ថិត​នៅ​ពូ​ល G ជាមួយ​បែ​ល​ហ្សុ​ិ​ក ប៉ា​ណា​ម៉ា និង​ទុ​យ​នី​ស៊ីក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ អង់គ្លេស​ហាក់​មើលឃើញ​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​រួច​ជា​ស្រេច ។

គ្រូបង្វឹក ៖ ដោយ​មើលឃើញ​ពី​សមត្ថភាព​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស U21 តាំងពី​ឆ្នាំ​២០១៣​មក ក្រុម​តោ​កំណាច​ទាំង​បី​ក៏​បាន​សម្រេច​តែងតាំង​លោក Gareth Southgate ជា​គ្រូ​បង្គោល​សម្រាប់​ក្រុម​ឈុត​ធំ​វិញ​ម្តង​អំឡុង​ឆ្នាំ​២០១៦ ។ យ៉ាងណាមិញ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​រូប​នេះ អង់គ្លេស​ពុំ​ទាន់​បាន​ភ្លក់​រសជាតិ​ជោគជ័យ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ដោយ​គ្រាន់តែ​ឈ្នះ​ការ​ប្រកួត​៨​ដង ស្មើ​៦ និង​ចាញ់​២ ក្នុង​ចំណោម​ការ​ប្រកួត​១៦​លើក ។

កីឡាករ Super Star ប្រចាំ​ក្រុម ៖ ភាព​លេចធ្លោ​របស់​ខ្សែប្រយុទ្ធ​ក្លិប Tottenham កីឡាករ Harry Kane នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ កាន់តែ​រីក​ចម្រើន​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ។ ម្យ៉ាងទៀត Harry Kane ស៊ុត​ឱ្យ​ក្លិប​មាន់​ខ្នាយ​មាស​២៧​គ្រាប់​រដូវ​កាល​នេះ ខណៈ​ការ​បង្ហាញខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៥​នៅ​ក្រុម​ជម្រើសជាតិ​ចំនួន​២៣​លើក រូប​លោក​រកបាន​១២​គ្រាប់ ។ សូម​បញ្ជាក់​ថា ចំពោះ​ការ​ប្រកួត​ជម្រុះ​បឋម​មុន​ឡើង​មក​វគ្គ​នេះ Harry Kane ស៊ុត​បាន​៥​គ្រាប់​ក្នុង​ការ​ប្រកួត​៦​លើក ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Jack Butland (Stoke), Joe Hart (West Ham), Jordan Pickford (Everton) ។

-​ខ្សែការពារ ៖ Kieran Trippier និង Danny Rose (Tottenham), Kyle Walker និង John Stones (Man City), Gary Cahill (Chelsea), Harry Maguire (Leicester), Joe Gomez និង Clyne (Liverpool), Phil Jones និង Chris Smalling (Man Utd) ។

-​ខ្សែបម្រើ ៖ Ashley Young និង Jesse Lingard (Man Utd), Chamberlain, Henderson និង Adam Lallana (Liverpool), Eric Dier និង Dele Alli (Tottenham), Raheem Sterling និង Fabian Delph (Man City), Livermore (West Brom), Lewis Cook (Bournemouth), Jack Wilshere (Arsenal) ។

-​ខ្សែប្រយុទ្ធ ៖ Jamie Vardy (Leicester), Marcus Rashford (Man Utd), Danny Welbeck (Arsenal), Harry Kane (Tottenham), Daniel Sturridge (West Brom), Solanke (Liverpool), Jermain Defoe (Bournemouth) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ