ខេត្តសៀមរាប ៖ អគ្គិភ័យឆេះផ្ទះវីឡាឈើរបស់ជនជាតិឥណ្ឌូនេស៊ី ដែលមានទំហំ៩ម៉ែត្រគុណនឹង១០ម៉ែត្រ កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ និងមានទីតាំងស្ថិតនៅតារាងវាយកូនគោល ក្នុងក្រុមទី៤ ភូមិ រកាធំ សង្កាត់ស្រង៉ែ ក្រុង សៀមរាប ។
ម្ចាស់ផ្ទះវីឡាឈ្មោះ ហូ ឡិច ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាថៅកែអង្គរហ្គោលរីសត ។
តាមប្រភពពីនគរបាលជំនាញបានឱ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះវីឡាមានការចូលរួមជួយសង្គ្រោះ និងពន្លត់ពីកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពបេតិកភ័ណ្ឌចំនួន១២គ្រឿងផងដែរ ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន៥គ្រឿង ប្រើទឹកអស់៣៥រថយន្ត កងរាជអាវុធហត្ថ ៦គ្រឿង ប្រើទឹកអស់៥រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលបេតិភណ្ឌ័១គ្រឿង ប្រើទឹកអស់១០រថយន្ត ។ តាមការសន្និដ្ឋានករណីឆេះវីឡានេះគឺបណ្តាមកពីរន្ទះបាញ់ឆេះកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣ ខែឧសភា ។ ចំណែកឯសំភារៈនៅក្នុងផ្ទះគឺខូចខាតទាំងស្រុង ។ តែពុំបណ្តាលឱ្យមាគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
សូមបញ្ជាក់ផងដែរថា ផ្ទះវិឡាឈើរបស់ថៅកែជនជាតិឥណ្ឌូនេស៊ី នោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារផងដែរ៕







ចែករំលែកព័តមាននេះ