ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ក្តៅ​ក្នុង​ខ្លួន​ទៅ​លោតទឹក​ស្រះ អ្នកស្រុក​ជួយ​មិន​ទាន់​លង់​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ផឹកស្រា​ស្រវឹង ក្តៅ​ក្នុង​ខ្លួន ហើយ​ទៅ​លោត​ចូល​ទឹកស្រះ បណ្តាល​ឲ្យ​លង់​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ផឹកស្រា​ស្រវឹង ក្តៅ​ក្នុង​ខ្លួន ហើយ​ទៅ​លោត​ចូល​ទឹកស្រះ បណ្តាល​ឲ្យ​លង់​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៣ ឧសភា​នេះ នៅ​ចំណុច​ភូមិ​អូ​តាថុក ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ថុ​ន ធា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

យោង​តាម​ការ​បំភ្លឺ​ពី​យុវតី​ម្នាក់​ឈ្មោះ ពៅ សុខ​នី អាយុ​១៤​ឆ្នាំ ជា​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ ផ្ទាល់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​បានឃើញ​ជន​រង​គ្រោះ ក្នុង​អាកា​រៈ​ស្រវឹង បាន​ដើរ​ទ្រេតទ្រោត​តែ​ម្នាក់ឯង​ទៅ​ខាងក្រោយ​ផ្ទះ ពេល​ទៅ​ដល់​មាត់​ស្រះ​ទឹក ស្រាប់តែ​ជន​រង​គ្រោះ លោត​ចូល​ទឹកស្រះ​លិច​បាត់ ពី​ដំបូង​នាង​ស្មានថា ជន​រង​គ្រោះ​ជ្រមុជ​ទឹក​លេង ប៉ុន្តែ​ដល់​យូរ​ទៅ​មិនឃើញ​ងើប​មក​វិញ​សោះ ទើប​នាង​សង្ស័យ​ថា​លង់ទឹក ហើយ​ក៏​ស្រែកហៅ​ឲ្យ​គេ​មក​ជួយ​។

ប៉ុន្តែ​ទម្រាំ​អ្នកស្រុក​មក​ដល់ និង​ចុះ​រាវរក​ឃើញ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​ការ​ពិនិត្យ​លើ​ខ្លួន​ជន​រង​គ្រោះ និង​កន្លែង​កើតហេតុ បញ្ជាក់​ឲ្យ​ឃើញ​ថា សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ