ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សា​របឹង​កុក​នូវ​តែ​បំពាន​សៀវភៅ​បន្ទុក និង​យក​ចំណី​ថ្នល់​ធ្វើ​អាជីវកម្ម

2 ឆ្នាំ មុន
  • Kampong Cham

ខេត្តកំពង់ចាម ៖ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដកហូត​ផ្សា​របឹង​កុក ស្ថិត​នៅ​ក្នុង​សង្កាត់ កំពង់ចាម ក្រុង​កំពង់ចាម ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​រដ្ឋ​វិញ​យ៉ាងណា​ក្តី ក៏​ក្រុម​អ្នក​ទារ​ភាស៊ី នូវ​តែ​បង្ក​ព្យុះ​ភ្លៀង​ដោយ​ទារ​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ដដែល​។…

ខេត្តកំពង់ចាម ៖ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដកហូត​ផ្សា​របឹង​កុក ស្ថិត​នៅ​ក្នុង​សង្កាត់
កំពង់ចាម ក្រុង​កំពង់ចាម ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​រដ្ឋ​វិញ​យ៉ាងណា​ក្តី ក៏​ក្រុម​អ្នក​ទារ​ភាស៊ី
នូវ​តែ​បង្ក​ព្យុះ​ភ្លៀង​ដោយ​ទារ​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ដដែល​។ ជាមួយ​នោះ​ការ​លក់ដូរ​ដោយ​បាន
ដាក់​ហៀរ​សឹងតែ​ពាក់កណ្តាល​ថ្នល់ ដោយ​បាន​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​រាល់​ព្រឹក​ថែម​ទៀត​ផង​។
អាជីវករ​លក់​បន្លែ​ម្នាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ឧសភា ២០១៨​ថា កាលពីមុន​គាត់​លក់​នៅ​ផ្នែក
ខាងលើ​ជាមួយនឹង​អ្នក​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នាក់ ហើយ​ភាស៊ី​វិញ​ត្រូវ​បង់​១.០០០​រៀល ក្រោយ​ពី​ផ្សារ
ត្រូវ​បាន​ថ្នាក់លើ​ឲ្យ​យក​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ ។ ក៏​មានការ​ចាប់ឆ្នោត​យក​កន្លែង​លក់
ដូរ​តែ​មាន​អាជីវករ​ខ្លះ​បាន​នាំ​គ្នា​មក​ដាក់​លក់​នៅ​ចិញ្ចើមថ្នល់ និង​បាន​បិទផ្លូវ​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​ចូល
ទៅ​កន្លែង​គ្រែ​លក់ដូរ​របស់​គាត់​កើត​។

ដោយសារ​តែ​លក់ដូរ​មិន​ដាច់​នោះ ក៏​រើ​កន្លែង​មក​លក់ដូរ​នៅ​ចិ​ញ្ចើម​ផ្លូវ​ដូច​គេឯង​ដែរ​។ ហើយ​គ្រែ​ជា​ច្រើន​មិន​មាន​អាជីវករ​លក់ដូរ​នោះ​ទេ ត្រូវ​បាន​ទុក​ចោល​នាំ​គ្នា​មក​លក់នៅ​តាម​ចិញ្ចើមថ្នល់​អស់ ហើយ​ភាស៊ី​វិញ​គាត់​បង់​តែ​៥០០​រៀល​។ អាជីវករ​ឈ្មោះ គឹ​ម ស្រ៊ា​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ លក់​បន្លែ​ប្រាប់​ថា កាលពីមុន​គាត់​ធ្លាប់​ធ្វើ​ចម្ការ តែ​ដោយ​ចាស់​ទៅ​ហើយ​នោះ កម្លាំង​ចុះ ខ្សោយ​ផង​ក៏​បាន​ងាក​មក​លក់​បន្លែ​នៅ​ផ្សា​របឹង​កុក លើ​ផ្លូវថ្នល់​ពី​មុន​ភាស៊ី​បង់​២.០០០​រៀល ក្នុង​នោះ​មាន​អនាម័យ ថ្លៃ​ដី ពេល​ដែល​ផ្សារ​គ្រប់គ្រង​ដោយ​ឯកជន តែ​មក​ដល់​សព្វថ្ងៃ​ក្រោម​ការ គ្រប់​គ្រប់​ដោយ​រដ្ឋ​វិញ​គេ​យក​តែ​៥០០​រៀល​ទេ​។ ហើយ​ក្នុង​១​ថ្ងៃ​គាត់​អាច​ទទួល​ប្រាក់​ចំណេញ​ប្រមាណ ជា​២០.០០០​រៀល គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ ត្រូវ​តែ​ប្រឹង​លក់ដូរ​ព្រោះ​រាល់ថ្ងៃ​គេ​ហៅ​បុណ្យ និង​ការ​ច្រើន​។

អ្នកលក់​នំ​ឆូ​យ​ប្រាប់​ថា ក្នុង​មួយ​ព្រឹក​កាលពីមុន​ត្រូវ​បង់​ភាស៊ី​១.០០០​រៀល សម្រាប់​នំ​ដាក់​លក់​ក្នុង​១​ថាស​នោះ តែ​មក​ដល់​សព្វថ្ងៃ​ត្រូវ​បង់​ឲ្យ​ភាស៊ី​តែ​៥០០​រៀល ដោយ​មិន​មានការ​លើកលែង​នោះ​ទេ​។ លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ផ្សា​របឹង​កុក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​អន្តរកាល ដោយ​ក្រសួង​ហិរញ្ញវត្ថុ​គិតគូរ​ធ្វើ​សំណង​ផល​ប៉ះពាល់ ឲ្យ​អ្នក​វិនិយោគ​ផ្សា​របឹង​កុក​ចេញ ដើម្បី​ឲ្យ​គណៈ​អាជីវករ​ចូល​ទៅ​គ្រប់គ្រង​។ សម្រាប់​តម្លៃ​លៃ​ភាស៊ី ម៉ូតូ​វិញ​មិន​ឲ្យ​យក​១.០០០​រៀល​នោះ​ទេ គឺ​ឲ្យ​យក​តែ​៥០០​រៀល ចំណែក​អ្នកលក់​នំ​១​កញ្ច្រែង​ឬថា​ស​នោះ មិន​ត្រូវ​ឲ្យ​បង់​ភាស៊ី​ទេ ហើយ​អ្នក​ណា​ដែល​ទៅ​ទារ​លុយ​នោះ​គឺ​ពិតជា​ទ​ង្វើ​ខុស​ច្បាស់​ហើយ​៕