ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និយាយ​អ្វីខ្លះ​ពី​ការ​ចាកចេញ​របស់ Iniesta​?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi បាន​ចេញ​ជា​ពាក្យពេចន៍​និយាយ​ទាក់ទង​ទៅ​នឹង​ការ​ចាកចេញ​របស់​មិត្តសម្លាញ់​លើក​ពាន​ជាមួយ​គ្នា Iniesta នៅ​ក្នុង​សន្និសីទកាសែត​មួយ ។ Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi បាន​ចេញ​ជា​ពាក្យពេចន៍​និយាយ​ទាក់ទង​ទៅ​នឹង​ការ​ចាកចេញ​របស់​មិត្តសម្លាញ់​លើក​ពាន​ជាមួយ​គ្នា Iniesta នៅ​ក្នុង​សន្និសីទកាសែត​មួយ ។

Messi និង Iniesta គឺជា​កីឡាករ​ដែល​លើក​ពាន​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Barca ដែល​មាន​ចំនួន​សរុប​៣២​ពាន តែ​ពាន LaLiga កាលពី​ថ្ងៃអាទិត្យ​នេះ​គឺជា​ពាន​ចុង​ក្រោយ​ដែល​ពួក​គេ​អាច​លើក​ជាមួយ​គ្នា​បាន ដោយសារ​តែ Iniesta បាន​ប្រកាស​ការ​ចាកចេញ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​រួច​ទៅ​ហើយ ។

Messi បាន​និយាយ​ប្រាប់​នៅ​ក្នុង​សន្និសីទកាសែត​ថា «​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ការ​ចាកចេញ​របស់​កីឡាករ Xavi Mascherano ដែល​ធ្លាប់​ជា​កីឡាករ​សំខាន់​របស់​ក្លិប ។ តែ​ពេល​នេះ វា​កាន់តែ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​កីឡាករ​ម្នាក់​ទៀត​ដែល​ជា Andres Iniesta ។ នេះ​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​ពាន​ចុង​ក្រោយ​របស់​គេ​អាច​លើក​នៅ Barca មិនមែន​ជា​ពាន Champions League ។ ខ្ញុំ​សប្បាយចិត្ត​សម្រាប់​រូបគេ​ចំពោះ​ការ​ចាកចេញ​នេះ ព្រោះ​វា​ជា​ការ​ចាកចេញ​ដ៏​ល្អ ។ ខ្ញុំ​ក៏​សូម​ជូនពរ Iniesta ឲ្យ​ជួប​តែ​សំណាងល្អ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ Iniesta មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ទៅ​លេង​ឲ្យ​ក្លិប​ណា​ប្រាកដ​នោះ​ទេ ។ តែបើ​តាម​ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា រូបគេ​អាច​នឹង​ទៅ​លេង​ឲ្យ​ក្លិប​យក្ស​ចិន​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ