ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កាយ​វប្បកម្ម​នៅ​តែ​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​មានការ​បញ្ជូន​កីឡាករ​កាយ​វប្បកម្ម​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅ​ស្រុក​នា​ពេល​ចុង​ក្រោយ ក៏​កីឡាករភាគច្រើន​នៅ​តែ​អះអាង​ថា​មានការ​ជួយ​ជ្រោ​ម ជ្រែង​​តិចតួច ទើប​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​ហាក់​មាន​សន្ទុះ​យឺតយ៉ាវ ក្នុង​ពេល​កីឡាករ​ភាគ​ច្រើន​នៅ​តែ​បង្ហាញ​ពី​ការ​ប្រឹងប្រែង​មិន​ថមថយ​។ លោក សុខ មង្គល​រស្មី…

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​មានការ​បញ្ជូន​កីឡាករ​កាយ​វប្បកម្ម​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅ​ស្រុក​នា​ពេល​ចុង​ក្រោយ ក៏​កីឡាករភាគច្រើន​នៅ​តែ​អះអាង​ថា​មានការ​ជួយ​ជ្រោ​ម
ជ្រែង​​តិចតួច ទើប​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​ហាក់​មាន​សន្ទុះ​យឺតយ៉ាវ ក្នុង​ពេល​កីឡាករ​ភាគ​ច្រើន​នៅ​តែ​បង្ហាញ​ពី​ការ​ប្រឹងប្រែង​មិន​ថមថយ​។

លោក សុខ មង្គល​រស្មី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​អះអាង​ថា ជារឿង​​លំបាក​ខ្លាំង​ណាស់​ពេល​មានការ​តម្រូវ​ឱ្យ​ជ្រើសរើស​កីឡាករ​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត​នៅ​បរទេស​ម្ដង​ៗ ជា​ពិសេស​បើ​ការ​ប្រកួត​ទាំងនោះ​តម្រូវ​ឱ្យ​កំណត់​អាយុ​កីឡាករ​ក្មេង​ៗ​ជាដើម ។ លោក​ថា មក​ទល់​សព្វថ្ងៃ​បណ្ដា​ប្រទេស​ដែល​បើក​កម្មវិធី​ប្រកួត​បង្អួត​សាច់ដុំ មិន​មានការ​កំណត់​អាយុ​នោះ​ទេ ដោយ​គេ​កំណត់​ត្រឹមតែ​គីឡូ​ប៉ុណ្ណោះ ដោយ​សារ​តែ​គេ​ក៏​បានដឹង​ថា​កីឡា​ប្រភេទ​នេះ​មិន​សំបូរ​ក្មេង​ៗ​មក​ហាត់​តម្រូវ​តាម​ការ​ប្រកួត​នោះ​ទេ ។ យ៉ាងណាមិញ លោក​ថា នៅ​បណ្តា​ប្រទេស​ផ្សេង​សំបូរ​កីឡាករ​ក្នុង​វិស័យ​នេះ​ជាង​កម្ពុជា ដោយសារ​តែ​គេ​មាន​ទីផ្សារ​​ឱ្យ​កីឡាករ​ដែល​មាន​សាច់ដុំ​ត្រូវ​តាម​ការ​ប្រកួត​មាន​ទីផ្សារ​មាន​ប្រាក់​ចំណូល​ដែល​ខុស​ពី​កម្ពុជា​កីឡាករ​បាន​លុយ​តែ​ពេលប្រកួត​ឈ្នះ តែបើ​អត់​ការ​ប្រកួត​គឺ​ត្រូវ​ធ្វើការតាម​សម្មាអាជីវោ​ផ្ទាល់ខ្លួន ។

លោក​បញ្ជាក់​ស្ថានភាព​ចុង​ក្រោយ គឺ​នៅ​តែ​មិន​មាន​អ្នក​ណា​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​ពេញទំហឹង​នោះ​ទេ ទើប​វិស័យ​មួយ​នេះ​មិន​ទទួល​បានការ​ចាប់អារម្មណ៍​ភាគច្រើន​ដោយ​អាច​និយាយ​បាន​មិនសូវ​មាន​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​ក្រោយ​ការ​ហ្វឹកហាត់​មួយ​រយៈ ។ លោក​ថា កីឡាមួយ​នេះ​បើ​មានការ​ជួយ​ជ្រោមជ្រែង​ច្បាស់លាស់ ដូច​ជា​មាន​កញ្ចប់​ប្រាក់ខែ ផ្ដល់​ការ​ហ្វឹកហាត់​មិន​គិតថ្លៃ ផ្គត់ផ្គង់​ឧបករណ៍​គ្រប់គ្រាន់ និង​ផ្ដល់​ឱកាស​ឱ្យ​អ្នកមាន​ជំនាញ​បាន​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក​ច្រើន គឺ​មិន​ខ្វះ​អ្នក​ចង់​ហាត់​យក​ធ្វើ​ជា​អាជីព​នោះ​ទេ ប៉ុន្តែ​មក​ពី​ក្នុង​ពេល​ខ្លះ​គឺ​កីឡាករ​ត្រូវ​រក​ស្ពុ​ន​ស័​រ​ចេញ​ប្រកួត​ក្រៅ​ស្រុក​ខ្លួនឯង និង​ត្រូវ​ផ្គង់​ផ្គង់​លើ​ការ​ហ្វឹកហាត់​ខ្លួនឯង​ផង ទើប​អ្នកខ្លះ​បាន​ត្រឹមតែ​ហ្វឹកហាត់​លេង​ៗយក​សាច់​ស្អាត មិន​ហ៊ាន​វិ​វត្ត​ខ្លួន​ឱ្យ​ក្លាយជា​អ្នក​អាជីព​ដែល​មាន​សាច់ដុំ​ធំ​ៗ​នោះ​ឡើយ​។

លោក សុខ សុ​ភ័ក្ត្រ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កីឡាករ​ល្អ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មិនធម្មតា ក្រោយ​ពី​មានឱកាស​បាន​ចេញ​ប្រកួតនៅ​ក្រៅប្រទេស​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​បុរស​ដែល​មាន​សាច់ដុំ​ល្អ ក៏​បាន​បញ្ជាក់​ថា​ធនធាន​កីឡាករ​ក្មេង​ៗ​ដែល​ចង់​ហាត់​យក​សាច់ដុំ​ធំ​ៗ​ដើម្បី​អាច​ចូលរួម​ប្រកួត​បាន​ដូច​លោក​ក៏​ជា​រឿង​ពិបាក​ផង​ដែរ។ លោក​ថា កីឡាករ​ម្នាក់​ដើម្បី​អាច​ក្លាយជា​ធនធាន​ចូលរួម​ប្រកួត​បាន​លុះត្រាតែ​ហ្វឹកហាត់​ដំឡើង​សាច់ដុំ​ជា​រៀងរាល់ថ្ងៃ ហើយ​ហាត់​ឱ្យ​មាន​សាច់ដុំ​ធំ​ប៉ោង និង​ស្ងួត​មិន​មាន​ខ្លាញ់ ។ ជាក់ស្ដែង ទម្រាំ​ទទួល​បាន​លទ្ធផល​ដូចដែល​មហាជន​បានឃើញ​គឺ​លោក​សុខចិត្ត​អត់បាយ និង​អត់​ដើរ​លេង ហើយ​តមចំណី និង​ប្រើ​ថ្នាំ​បំប៉ន​សាច់ដុំ​យ៉ាង​ម៉ត់ចត់​នោះ​ទៀត​ផង​ទើប​មាន​សាច់ដុំ​បែប​នេះ​។

លោក​ថា មនុស្ស​ជា​ច្រើន​បាន​សើចចំអក​ថា​លោក​បាត់​រូបរាង​ទាក់ទាញ ហើយ​មិន​ខុស​ពី​កង្កែប ដោយសារ​តែ​លោក​ចង់បាន​សាច់ដុំ​ធំ​ណែន​ឱ្យ​ត្រូវ​នឹង​ការ​ប្រកួត​ដែល​បាន​ប្រកាស​ឡើង ។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​មនុស្ស​ប្រុស​ភាគច្រើន​មិន​ចង់បាន​រូបរាង​ដូច​លោក​នោះ​ទេ ជា​ពិសេស​អ្នក​ចង់បាន​មាឌធំ​ស្អាត និង​មើលទៅ​ឃើញ​សង្ហារ ។

លោក​បាន​ចំណាយពេល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ទេ ទម្រាំ​ទទួល​បាន​លទ្ធផល​ឱ្យ​មាន​សាច់ដុំ និង​រាង​កាយ​ដូចដែល​បានឃើញ ហើយ​លោក​ក៏​មិន​រំពឹង​ថា​អាច​បន្ត​អាជីព​មួយ​នេះ​បានជា​រៀង​រហូត​នោះ​ដែរ ដោយសារ​ការ​តស៊ូ​ទាំងនោះ សុទ្ធតែ​ជា​ថវិកា​ផ្ទាល់ខ្លួន​ទាំងអស់ ។

លោក​ថា បើ​ទោះជា​បុគ្គល​ម្នាក់​នោះ​ស្រឡាញ់ និង​ចង់​ក្លាយជា​អ្នក​អាជីព​ផ្នែក​កីឡា​លើក​សាច់ដុំ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​បើ​ខ្វះ​លទ្ធភាព និង​ឆន្ទៈ ក៏​មិន​អាច​ទៅ​រួច បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​ពិតប្រាកដ​ដូច​សព្វថ្ងៃ ។ លោក​ថា រាល់ថ្ងៃ​អ្នកមាន​ជំនាញ​ដែល​ត្រូវ​បាន​គេ​ជ្រើស​ឱ្យ​ចេញ​ប្រកួត គឺ​ទទួលយក​ឱកាស​ចេញ​ប្រកួត​ដោយ​ទឹកចិត្ត ដោយ​ម្នាក់​ៗ​សុខចិត្ត​បោះបង់​ការងារ​និង​លុយកាក់​ផ្ទាល់ខ្លួន​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​យកជ័យ​ជម្នះ​ជូន​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ