ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ មុនី​កា និង​ប្រធាន​គណបក្ស​មួយ​រូប​ទៀត រួម​គ្នា​ថ្កោលទោស​ សម រ​ង្ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កូនប្រុស​ពៅ​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អតីត​គណ​បក្សប្រឆាំង គឺ​លោក គង់ មុនី​កា ដែល​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា…

រាជធានី​ភ្នំពេញ​ ៖ កូនប្រុស​ពៅ​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អតីត​គណ​បក្សប្រឆាំង គឺ​លោក គង់ មុនី​កា ដែល​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា «​គណបក្ស​ឆ​ន្ទៈ​ខ្មែរ​» នៅ​ថ្ងៃ​ទី៣ ខែឧសភា ​ឆ្នាំ​២០១៨ នេះ​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ជាមួយនឹង​ប្រធាន​គណបក្ស មាតុភូមិ​យើង «​ថ្កោលទោស​ចលនា​សង្គ្រោះ​​ជាតិ​» ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​ការ​អំពាវនាវ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​ដោយ​លោក គង់ មុនី​កា និង​លោក ច័ន្ទ ប៊ុ​ន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង​បាន​បញ្ជាក់​ថា ៖ «​គណបក្ស​ឆ​ន្ទៈ​ខ្មែរ និង​គណបក្ស​មាតុភូមិ​យើង ថ្កោលទោស​ចលនា​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​គោល​បំណង​​ចែក​ខិត្តប័ណ្ណ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត ហើយ​ញុះ​ញ៉ង់​​ឲ្យ​បង្កើត​ព្រឹត្តិការណ៍ និង​ការ​ឆាចោល​លទ្ធផល​បោះ​ឆ្នោត​ខាង​មុខ​ទាំង​គ្មាន​ហេតុ​ផល គឺ​សុទ្ធតែ​ជា​គំនិត​អាត្មា​និយម​ជ្រុល របស់​ក្រុម​ជន​ល្មោភ​អំណាច​តាម​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ជាប់​មិន​ដាច់ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ សកម្មជន កម្មករ​រង​គ្រោះ​គ្រប់​យ៉ាង មាន​ជាប់គុក និង​ស្លាប់​បាត់បង់​ជីវិត​ជំនួស​ពួក​គេ​ជា​ហូរហែ» ។

សូម​បញ្ជាក់​ថា ស​ម្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជា នា​ឱកាស​អញ្ជើញ​ជា​អធិ​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធន​ធានម​នុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ក៏​បាន​ប្រតិ​កម្ម​ទៅ​នឹង​អតីត​មេ​បក្ស​ប្រឆាំង ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការ​បោះ​ឆ្នោតជាតិ ២០១៨ ​ខាង​មុខ ​សម្រាប់​អាស​ន្នៈ ១២៥ នៅ​រដ្ឋសភា​ គឺ​គ្មាន​ការ​ប្រែប្រួល ពន្យា​ពេល ឬ​មិន​​បោះ​ឆ្នោត​នោះ​ទេ ។ សម្តេច​ក៏​បាន​រិះគន់​មេ​បក្ស​ប្រឆាំង ​និង​មន្ត្រី​របស់​ខ្លួន​ដែល​តែង​តែ​ចោទប្រកាន់​ថា​ គណបក្ស​តូច​ៗ​ដែល​បង្កើត​ថ្មី​ៗ​សុទ្ធ​គណបក្ស​អា​យ៉ង​របស់​គណ​បក្ស​កាន់​អំណាច ។ សម្តេច​បាន​បញ្ជាក់​នា​ព​លេ​នោះ​ថា «​ល្បែង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​​ត្រូវ​បាន​រាំង​ខ្ទប់ ដោយ​ក្រុម​ការ​ណាមួយ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​សេរី​ពហុបក្ស​នៅ​តែ​បន្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ