ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លិប​មិន​ទាន់​ត្រូវ​ជើង​ខ្លាំង​៧​នាក់​វាយ​បែកក្បាល​ផុង​លលាដ៍ក្បាល

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ​ក៏​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា​៧​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ទុល​មុខ​នឹង​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ​ក៏​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា​៧​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ទុល​មុខ​នឹង​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

យុវជន​ដែល​ត្រូវ​គេ​ដេញ​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​មិន​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់​ឆ្នាំ 1D-5072 ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​យុវជន​រង​គ្រោះ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​សភាព​ស្លន់ស្លោ ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា​៧​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​ដេញ​តាម​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មក​ដល់​ចំណុច​ខាងលើ​រួច​ហើយ​ក្រុម​ក្មេង​ស្ទាវ​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់ និង​ដុំ​ថ្ម វាយ​ទៅ​លើយុវជន​ទាំង​ពីរ​នាក់​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​រង​របួស​បែកក្បាល​ផុង​លលាដ៍​សន្លប់​ស្តូក ហើយ​មិត្តភក្តិ​ម្នាក់​រង​របួស​តិចតួច​បាន​រត់គេច​ខ្លួន​រួច ។


ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ក្រុម​ក្មេង​ស្ទាវ​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ហើយ​ស្រប​ពេល​នោះ​ដែរ​សន្តិសុខ​ដែល​យាម​នៅ​មុខ​ក្លឹ​ប​បាន​ចេញ​មក​ជួយ​ធ្វើ​ឱ្យ​ក្រុម​ក្មេង​ស្ទាវ​ខាង​បង្ក​ភ័យ​ស្លន់ស្លោ​ហើយ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ដោយ​បាន​បន្សល់​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GX-6018 មួយ​គ្រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ