ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ជិះ​ម៉ូតូ​ជែង ប្រុស​ស្រី​ពីរ​នាក់​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ហើយ​បាន​ជែង​ម៉ូតូ​ក្មេង​ស្ទាវ​មួយ​គ្រឿង ត្រូវ​ក្មេង​ស្ទាវ​ខឹង​ដេញ​ធាក់​ពីក្រោយ​បណ្តាល​អោយ​ដួល​បែក​មុខ​បែក​មាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់ សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ហើយ​បាន​ជែង​ម៉ូតូ​ក្មេង​ស្ទាវ​មួយ​គ្រឿង ត្រូវ​ក្មេង​ស្ទាវ​ខឹង​ដេញ​ធាក់​ពីក្រោយ​បណ្តាល​អោយ​ដួល​បែក​មុខ​បែក​មាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មិន​ប្រាប់​ឈ្មោះ និង​មានមុខ​របរ​រត់​ម៉ូតូឌុប បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គាត់​ហូប​ស្រា​តិចតួច​ជាមួយ​មិត្តភក្តិ​អ្នក​រត់​ម៉ូតូឌុប​ដូច​គ្នា លុះដល់​ពេល​ស្រវឹង​គាត់​បាន​ត្រលប់​ទៅ​ផ្ទះ​មុន ដោយ​ជិះ​មូ​តូ​មួយ​គ្រឿង​ម៉ាក smash revo ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ មណ្ឌល​គី​រី 1A-1091 តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ត្រលប់​ទៅ​ផ្ទះ​នៅ​មុខ​វត្ត​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល លុះ​មក​ដល់​ជិត​ស្ពាន​អាកាស​បាន​បើក​ជែង​កៀក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ជិះ​គ្នា​2​នាក់​ប្រុស​ម្នាក់​នឹង​ស្រី​ម្នាក់​ស្រប​ទិស​គ្នា ក៏​ត្រូវ​ភាគី​ម៉ូតូ​ជន​បង្ក​នោះ​ស្រែក​គំរាម​ថា (​ហ្អែ​ង​ជិះ​មិន​ផុត​ស្ពាន​ទេ​) តែ​គាត់​មិន​ចាប់​អារ​ម្ម​ណ៌​ក៏​ជិះ​ទៅ​មុខ​បន្ត លុះ​មក​ដល់​កន្លែង​កើតហេតុ​ពាក់កណ្តាល​ស្ពាន ក៏​ត្រូវ​ជន​បង្ក​នោះ ជិះ​តាម និង​ធាក់​ពីក្រោយ​បណ្តាល​អោយ​ដួល​បែក​មុខ​បែក​មាត់ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GK-2383 ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​ពីក្រោយ ហើយ​ចាប់​ហ្វ្រាំង​មិន​ទាន់​បណ្ដាល​ឱ្យ​ដួលរ​លាត់ដៃរ​លាត់ជើង ភ្លាម​ៗ​នោះ​ជន​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ចំណែក​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម បានអោយ​ដឹង​ថា​មុន​កើតហេតុ​គាត់​បាន​ជិះ​ពីក្រោយ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​ហើយ​ម៉ូតូ​ទាំង​២ គ្រឿង​ទាស់សម្តី​គ្នា​តិចតួច ប៉ុន្តែ​គាត់​មិនដឹង​ថា​ពួក​គេ​ឈ្លោះ​គ្នា​ដោយសារ​រឿង​អ្វី​នោះ​ទេ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ម៉ូតូ​ម៉ាក​អាយ​ខុន​ជិះ​ដោយ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ដួល​ពីមុខ​ម៉ូត​គាត់ ភ្លាម​ៗ​នោះ​គាត់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​គាត់​ដួលរ​លាត់ដៃរ​លាត់ជើង​នឹង​ម៉ូតូ​ខូចខាត​តិចតួច ហើយ​ជន​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ បុរស​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម មិន​បានដាក់ពាក្យ​បណ្តឹង​​ទាមទារ​អ្វី​នោះ​ទេ ក៏​បើក​ម៉ូតូ​ចេញ​ទៅ​តែ​ម្តង ចំណែកឯ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក smash revo ក៏​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ដែរ គាត់​ក៏​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​គាត់ និង​ម៉ូតូ​ទៅ​ផ្ទះ​តែ​ម្ដង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ