ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែមួយភ្លែត២ដង… ដូច​ស្រួលពេកទេដឹង?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.ក​​លួច​យក​ម៉ូតូ​ស៊េរី​ទំនើប​ចំនួន​២​លើក​ព្រម​ៗ​គ្នា តែ​កន្លែង​ផ្សេង​គ្នាកើត​ឡើង​​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ឧសភា​ ​នេះ រួច​ជិះ​គេចខ្លួន​បាន​​ដោយ​សុវត្ថិ​ភាព ​។ ប្រភព​ដដែល​បានឱ្យ​​ដឹង​ថា…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.ក​​លួច​យក​ម៉ូតូ​ស៊េរី​ទំនើប​ចំនួន​២​លើក​ព្រម​ៗ​គ្នា តែ​កន្លែង​ផ្សេង​គ្នាកើត​ឡើង​​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ឧសភា​ ​នេះ រួច​ជិះ​គេចខ្លួន​បាន​​ដោយ​សុវត្ថិ​ភាព ​។

ប្រភព​ដដែល​បានឱ្យ​​ដឹង​ថា ករណី​ទី​១​បាន​កើតឡើង​នៅ​ម៉ោង​៧ និង៤៥​នាទី​ព្រឹក​នៅ​ក្នុង​ផ្សារ​ស្នឹង ដែល​ស្ថិត​នៅ​ភូមិ​ស្នឹង​ខាងលិច ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​។ ហើយម៉ូតូ​ដែល​ត្រូវ​ចោរលួច​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨ គ្មា​នស្លាក​លេខ ម្ចាស់​​ឈ្មោះ​ទុ​យ ភេទ​ប្រុស រស់នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ បើ​តាម​ប្រភព​ខាងលើ​នេះ​បាន​បញ្ជាក់​ថា កូនស្រី​របស់​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ស្នឹង ហើយ​ទុក​ម៉ូតូ​​នៅ​ម្ដុំ​ផ្សារ​បន្លែ​ ​លុះ​ទិញ​រួច​ចេញ​មក​វិញ រក​ម៉ូតូ​មិនឃើញ​ក៏​ផ្អើល​ឆោឡោ​តែ​ម្ដង​ ។

ខណ​:​ពេល​កំពុង​មានការ​ផ្អើល​ឆោឡោ​រឿង​ចោរលួច​ម៉ូតូ​នៅ​ផ្សារ​ស្នឹង ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៍​ថា ចោរ​បាន​កាច់​សោ​.កលួច​យក​ម៉ូតូ​១​គ្រឿង​ទៀត នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល នៅ​ក្នុង​ផ្សារ​ដំណាក់​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល​ ។ ម៉ូតូ​ហុងដា​ឌ្រី​ម​C125 ព​ណ៌ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1OX-3950 ដែល​មាន​ម្ចាស់​ឈ្មោះ​សៀ​ក សប្ប​នា ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រំ​ជៃ ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ជន​រង​គ្រោះ​បាន​បាត់​ម៉ូតូ​ នៅ​ពេល​កំពុង​ចូល​ផ្សារ​ដើរ​ទិញ​ទំនិញ​។

មានការ​កត់​សម្គាល់ថា ក្រុម​ចោរ​ហាក់​មាន​សកម្ម​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​តាម​បណ្ដា​ស្រុក​នានា ខណ​:​នៅ​ក្នុង​ក្រុង​បាត់​ដំបង ហាក់​ស្ងប់ស្ងាត់​បន្តិច​ក្នុង​រយ​:​ពេល​ជាង​កន្លះ​ខែ​កន្លង​ទៅ​នេះ ​។ ដោយឡែក​នៅ​ផ្សារ​ស្នឹង បើ​តាម​អាជីវករ​បាន​និយាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ​ឧសភា ក៏​មាន​ចោរ​បម្រុង​កាច់​សោ​​លួច​យល​ម៉ូតូ​ម្ដង​​ដែរ តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ​ចេញពី​ផ្សារ​ទាន់ ហើយ​ជន​នោះ​ក៏​គេចខ្លួន​បាត់​ភ្លាម​ៗ​ដែរ​ ។ ប្រជាពលរដ្ឋ​ គួរតែ​មានការ​ប្រុង​ប្រ​យ័​ត្ន​ចំពោះ​យានយន្ត​របស់​ខ្លួន ដែល​ជិះ​ទៅ​ផ្សារ​ ឬ​ទុក​នៅ​ខាង​មុខ​ផ្ទះ​ ៕

ព័ត៌មាន​លម្អឹតមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ