ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទាយ! ​ស្អែក​នេះ​ជើង​ខ្លាំង​ដល់​ទៅ​​៤គូ តើ​នរណា​ជា​អ្នក​ឈ្នះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់ពេល​យប់​នៅ​លើ​សង្វៀន​ទូរទស្សន៍ ​MyTV​ ថ្ងៃ​សុក្រ​ ទី​៤ ឧសភា ស្អែក​នេះ ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​ចំនួន​៤​គូ ​ក្នុង​នោះ​គូ​អន្តរជាតិ​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់ពេល​យប់​នៅ​លើ​សង្វៀន​ទូរទស្សន៍ ​MyTV​ ថ្ងៃ​សុក្រ​ ទី​៤ ឧសភា ស្អែក​នេះ ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​ចំនួន​៤​គូ ​ក្នុង​នោះ​គូ​អន្តរជាតិ​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ ។ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​ស្អែក​នេះ ត្រូវ​គេ​ដឹង​ថា កីឡាករ​កម្ពុជា​ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០មាន​ប្រវត្តិ​ប្រកួត​៧១​ដង ឈ្នះ​៤០​ដង​ចាញ់
៣១​​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡា​ថៃ​ឈ្មោះ
ភិត​សាយ​ឈុ​ន ធី​ដេ​ត​ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មាន​​ប្រវត្តិ​ប្រកួត​៧៥​ដង ឈ្នះ​៦៥​ដង ស្មើ​៤​ដង ចាញ់​២៦​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣ដង ។ ទេស ជីវ៉ា បាន​បាត់​មុខ​ពីលើ​សង្វៀន​ជា​ច្រើន​ខែ​ណាស់​មក​ហើយ​មិនដឹង​ថា​ការ​បង្ហាញវត្ត​មាននៅ​ពេល​នេះ​គេ​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​រូបគេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹងនោះ ។

គូ​អន្តរជាតិ​ទី​២​តម្រូវ​ទៅ​លើ​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ មាន​ប្រវត្តិ​ប្រកួត​១០៨​ដង ឈ្នះ​៧៧​ដង ស្មើ​៦​ដង ចាញ់​២៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៧​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​សឿ​ហ្វា​យ ស​.​សក្ដិ​​សិទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៩០​ដង ឈ្នះ​៧០​ដង ស្មើ​៣​ដង ចាញ់​២៧​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។ មឿ​ន សុខ​ហ៊ុ​ច ជា​អ្នក​ប្រដាល់​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ទំនុកចិត្ត​បំផុត ទាំង​កម្លាំង​ខ្លាំង និង​ល្បិច​ប្រយុទ្ធ​កាន់តែ​អស្ចារ្យ​ថែម​ទៀត​។

នៅ​ស្រុក​ខ្មែរ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ដែល​មាន​ទម្ងន់​ដូច​គ្នា​កម្រ​មាន​អ្នក​ណា​អាច​យកឈ្នះ​លើ​គេ​បាន​ណាស់​។ ទោះបី​យ៉ាងណា ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា​ទេពី​មុន​មក​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​លទ្ធ​ផល​ចុង​ក្រោយ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ មឿ​ន សុខ​ហ៊ុ​ច មិន​អាច​មើល​ស្រាល​កីឡាករ​ថៃ​រូប​នេះ​បាន​ទេ បើ​មិន​ដូច្នេះ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

នៅ​លើ​សង្វៀន​សម្រាប់​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ កំពែង ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​កសិកម្ម និង​កីឡាករ មី ម៉ា​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​កីឡាករ សូ ចាន់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ