ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សង្សារ​ចិត្តពាល វាយ​សង្សារ​ខ្លួនឯង​ហើម​មុខ​ខៀវ​ភ្នែក

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​បុរស​ម្នាក់ បាន​លើកដៃ​វាយ​សង្សារ​របស់​ខ្លួន ឯង​ហើម​មុខ ខៀវ​ភ្នែក ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​”​ហិង្សា​ដោយ​ចេតនា​” ដែល​ប្រព្រឹត្ត​នៅ ភូមិ​លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​។ ជន​ត្រូវ​ចោទ​មានឈ្មោះ ពៅ បូ​រី ហៅ​ឆា​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ៗ​ភូមិ​ព្រែក​ឡុ​ង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជាងដែក​។

ជន​រង​គ្រោះ​ឈ្មោះ សុខ ស្រី​មុំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ទីកន្លែង​កំណើត ភូមិ​កាន់​ទ្រុង ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន ភូមិ​លេខ​១(​ក​) ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​បម្រើ​ការ​កោស​ជប់ និង​ម៉ាស្សា​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ និង​៣០​នាទី ឈ្មោះ សុខ ស្រី​មុំ កំពុង​កោស​ជប់​ឲ្យ​ភ្ញៀវ​ក្នុងផ្ទះ​ខាងលើ ស្រាប់តែ​ឈ្មោះ ពៅ បូ​រី (​ជនសង្ស័យ​)​មាន​សភាព​ស្រវឹងស្រា បាន​ទៅ​រករឿង ឈ្មោះ សុខ ស្រី​មុំ ដល់​កន្លែង​កោស​ជប់​ហើយ​បាន​ស្រែកហៅ​ឈ្មោះ សុខ ស្រី​មុំ ឲ្យ​ចេញ​ក្រៅ​។

ប៉ុន្ដែ​ឈ្មោះ សុខ ស្រី​មុំ មិន​បាន​ចេញ​ក្រៅ ទើប​ឈ្មោះ ពៅ បូ​រី​ចូល ក្នុងផ្ទះ​កោស​ជប់ ហើយ​បាន​ចាប់​វាយ​ទៅ​លើ​ឈ្មោះ សុខ ស្រី​មុំ (​ជន​រង​គ្រោះ​) ដោយ​ដៃ​ជា​ច្រើន​ដៃ​បណ្តាល​ឲ្យ​មាន​ស្នាម​ហើម​ជាំ និង​មុត​តែ​ម្ដង​។ សូម​បញ្ជាក់​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​ខាងលើ​ជា​សង្សារ​នឹង​គ្នា អ្នក​ទាំង​ពីរ​បាន​ស្រឡាញ់​គ្នា​បាន​រយៈពេល​០៤​ខែ មក​ហើយ មក​ដល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ