ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​កន្លែង​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​កន្លែង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង ដោយ​ធ្វើការ​ឃាត់ខ្លួន​ទាំង​អ្នកលេង និង​មេការ​ចំនួន​១១​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង ទីតាំង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ល្បែង​ពាណិជ្ជកម្ម ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​កន្លែង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង ដោយ​ធ្វើការ​ឃាត់ខ្លួន​ទាំង​អ្នកលេង និង​មេការ​ចំនួន​១១​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង ទីតាំង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ល្បែង​ពាណិជ្ជកម្ម ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បាន​ឆ្មក់​ចុះ​បង្ក្រាប ដោយ​ធ្វើការ​ឃាត់ខ្លួន​ទាំង​អ្នកលេង និង​បុគ្គលិក ប្រុស​ស្រី​សរុប​ចំនួន​១១​នាក់ ម៉ូតូ​ចំនួន​១២​គ្រឿង កុំព្យូទ័រ បុ​ង​ភ្នាល់​បាល់ រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​មួយ ចំនួន​ធំ​ទៀត​ផង​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ០២ ខែឧសភា ឆ្នាំ​២០១៨ នៅ​កន្លែង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង ដែល​ស្ថិត​នៅ ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​៤៧៤ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ស្រាវជ្រាវ​អំពី​សំណាក់​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​របស់​ក្រសួងមហាផ្ទៃ នា​ពេល​កន្លង​មកនេះ ដោយ​បានដឹង​ច្បាស់​ថា ទីតាំង​ខាងលើ​ពិតជា​បាន​ប្រកប​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នោះ​។ កម្លាំង​របស់​លោក ដោយ​មានការ​សម្របសម្រួល អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ នៅ​ពេល​នេះ​ដែរ​ក៏​បាន​ធ្វើការ​ចុះ​ប​ង្ក្រា ប​ជាក់ស្តែង​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ខុសច្បាប់​ប្រភេទ​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន បុរស​ៗ​ជា​អ្នកលេង​បាន​ចំនួន​៧​នាក់ និង​បុគ្គលិក​អ្នក​មើល​ការ​ខុស​ត្រូវ​ចំនួន​៤​នាក់​ក្នុង​នោះ​មាន បុរស​ចំនួន​២​នាក់ និង​នារី​ចំនួន​២​នាក់ សរុប​មនុស្ស​ចំនួន​១១​នាក់​។

ក្រៅពី​មនុស្ស​នោះ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត ដោយ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង កុំព្យូទ័រ​ជា​ច្រើន​គ្រឿង ក្រដាស​បុ​ង​ភ្នាល់​បាល់ តុ កៅអី រួម​ទាំង​ឧបករណ៍​ដែល​ទាក់ទង​ទៅ​នឹង បទល្មើស ល្បែងស៊ីសង​នេះ​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។ ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ល្បែងភ្នាល់​បាល់ ជាក់ស្តែង​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ មនុស្ស​ប្រុស ស្រី ទាំង​១១​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នកលេង និង បុគ្គលិក​អ្នក​មើល​ការ​ខុស​ត្រូវ​ផង​ដែរ​នោះ ម៉ូតូ​ទាំង​១២​គ្រឿង កុំព្យូទ័រ​ជា​ច្រើន​គ្រឿង ក្រដាស​បុ​ង​ចាក់​បាល់ តុ កៅអី រួម​ទាំង​វត្ថុ​តាម​មួយ​ចំនួន​ធំ​ទៀត ក៏​បាន​ធ្វើការ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទ ល្មើស​ល្បែង​ពាណិជ្ជកម្ម​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត​។ ចំណែកឯ​ទីតាំង​ខាងលើ​ក៏​ធ្វើ​បានការ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ផង​ដែរ​៕


https://youtu.be/LXRwlyj_8HI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ