ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ព្រួយបារម្ភ​ព្រោះតែវាសម្បូរពេក

7 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សន្តិសុខ​ប្រចាំ​ថ្ងៃ​ដោយ​ម្នាក់​ៗ​ស្ទើរតែ​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើការ​រកស៊ី​នោះ​ឡើយ ខណៈ​ក្រុម​ចោរលួច​គាស់​ទ្វារ​បង្អួច​ផ្ទះ​កាន់តែ​កើនឡើង ។ ម្យ៉ាងវិញទៀត​ពួក​គាត់​ព្រួយបារម្ភ​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ខណៈ​ក្រុម​ចោរ​មាន​ច្រើន​ដូច​គោ​ហ្វូង​ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​មាន​ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​តែ​ម្តង ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សន្តិសុខ​ប្រចាំ​ថ្ងៃ​ដោយ​ម្នាក់​ៗ​ស្ទើរតែ​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើការ​រកស៊ី​នោះ​ឡើយ ខណៈ​ក្រុម​ចោរលួច​គាស់​ទ្វារ​បង្អួច​ផ្ទះ​កាន់តែ​កើនឡើង ។ ម្យ៉ាងវិញទៀត​ពួក​គាត់​ព្រួយបារម្ភ​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ខណៈ​ក្រុម​ចោរ​មាន​ច្រើន​ដូច​គោ​ហ្វូង​ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​មាន​ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​តែ​ម្តង ។ ហេតុការណ៍​ចោរលួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ដោយ​ក្រុម​ចោរ​បាន​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណៈ​ម្ចាស់​ចាក់សោ​រួច​ចេញ​ទៅ​ធ្វើការ​កាស៊ីណូ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ស្រី​មួយ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ហើយ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​រួម​មាន​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ម៉ាក Samsung Note3 និង​ម៉ាក Samsung Galaxy S3 ។ លុះ​មក​ដល់​វេលា​ម៉ោង​០៨​និង​២៧​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ទើប​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ឱ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ពួក​គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​របស់របរ​គ្រប់​បែប​នេះ​នៅ​ក្នុងផ្ទះ ខណៈ​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ដើរ​លួច​យ៉ាង​គគ្រឹកគគ្រេង​ហើយ​បើសិនជា​នៅ​តែ​គាស់​ផ្ទះ​របស់ទ្រព្យ​បែប​នេះ​ទៀត ពួក​គាត់​ប្រាកដជា​ពិបាក​ក្នុង​ការ​ចេញ​ទៅ​ធ្វើការ​រកស៊ី​ចិញ្ចឹមជីវិត​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ