ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ថា​ផ្លូវគោក​ទេ ផ្លូវទឹក​ក៏​ស្លា.ប់​ដែរ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ក្រោយ​បាត់​ខ្លួន​មួយ​ថ្ងៃ​គ្រា​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវទឹក​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ…

ខេត្តស្ទឹងត្រែង ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ក្រោយ​បាត់​ខ្លួន​មួយ​ថ្ងៃ​គ្រា​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវទឹក​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ឈ្មោះ ឡាន់ ផៅ ភេទ​ស្រី បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា នៅ​វេលា​ទៀប​ភ្លឺ​គាត់​បានឮ​សម្លេង​លាន់​ប្រាវ​នៅ​លើ​ដង​ទន្លេ​តែ​មិនដឹង​មាន​ហេតុ​ការ​អ្វី​កើតឡើង​នោះ​ឡើយ ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ទើប​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​បាត់​ខ្លួន​ជាមួយនឹង​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ដូច្នេះ​គាត់​គិត​ថា ជា​រឿង​ដែល​បានឮ​កាលពី​ទៀប​ភ្លឺ​នោះ​តែ​ម្តង ។

ចំណែក​សាក្សី​ម្នាក់​ទៀត​ឈ្មោះ ងួ​ន ទី ភេទ​ប្រុស ក៏​បាន​បញ្ជាក់​ប្រាប់​នគរបាល​ដែរ​ថា នា​វេលា​ទៀប​ភ្លឺ​គាត់​ក៏​បានឮ​សម្លេង​ទូក​ម៉ាស៊ីន​បើកបរ​ពី​ទន្លេ​ខាងលើ​ចុះ​មក​ទន្លេ​ខាងក្រោម​លុះដល់​ចំណុច​កើតហេតុ​ឮ​សម្លេង​បុក​លាន់​ប្រាវ​តែ​មិន​ប្រាកដ​ថា ទូក​បុក​គ្នា​ឬ​ទូក​ម៉ាស៊ីន​នោះ​បើក​ទៅ​បុក​ថ្ម​នោះ​ទេ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ថា មាន​មនុស្ស​បាត់​ខ្លួន​រួម​ជាមួយ​ទូក​ម៉ាស៊ីន ។

បន្ទាប់​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ​បាន​ចុះ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​រហូត​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ នូ តយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ស្លាកស្នាម​ចំនួន​៣​កន្លែង​ស្លាកស្នាម​នោះ​មាន​ពីរ​កន្លែង​នៅ​លើ​ថ្ងាស និង​មួយ​កន្លែង​ទៀត​នៅ​ត្រង​បំពង់​.​ក ។ តាម​ការ​វិភាគ​របស់​មន្ត្រី​នគរបាល​ជន​រង​គ្រោះ​មុន​ពេល​ស្លាប់​បាន​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​បណ្តាល​រង​របួសធ្ងន់​ហើយ​ធ្លាក់​ទៅ​ក្នុង​ទឹក និង​ឈ្លក់ទឹក​បន្ថែម​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ