ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ស្វាគមន៍​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​របស់​ខ្លួន​នៅ គ​.​ជ​.​ប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​រដ្ឋសភា ។ ​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​របស់​ខ្លួន​នៅ គ​.​ជ​.​ប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​រដ្ឋសភា ។ ​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​បាន​នឹង​កំពុង​ទទួល​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​សម្រាប់​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ ថា «កម្ពុជាមានសន្តិភាព គឺកម្ពុជាកាន់តែរីកចម្រើន ។ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ក៏ជិតមកដល់។ ខ្ញុំសូមស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។ នេះគឺបង្ហាញអោយឃើញច្បាស់ថា កម្ពុជាកំពុងគោរពនិងអនុវត្តន៍នូវលទ្ឋិប្រជាធិបតេយ្យ ដែលគណបក្សនយោបាយតូចធំទាំងអស់ក្នុងប្រទេសមានសិទ្ឋិ និងឱកាសចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយសេរី ។

កាលពីម្សិលមិញ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមអបអរសាទរជាមួយកូនក្មួយកម្ម​ករ​នៅក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។ ខ្ញុំរីករាយនៅពេលដែលបានឃើញកូនក្មួយមានសុខភាពល្អ មានការងារធ្វើជាប់លាប់ មានប្រាក់​ខែល្អសមរម្យ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់គិតគូយ៉ាងខ្លាំងក្នុងការការពារ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន​ថែមទៀតដល់ក្មួយៗកម្មករទាំងក្នុងពេលកំពុងបម្រើការងារ និងក្រោយពេល​ឈប់​សម្រាក​ចូលរឺត្រែត ដើម្បីកូនក្មួយមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។

សូមអរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការគណបក្សប្រជាជន និងកូនក្មួយយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ហើយបន្តបោះឆ្នោតជូន គណបក្សប្រជាជន ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងរីកចម្រើនសំបូរសប្បាយ» ។

ទាក់ទិន​នឹង​ការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដែល​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ក្នុង​រយៈពេល​ពី​ដំបូង​នៃ​ការ​បើក​ទទួល​ការ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​នោះ គ​.​ជ​.​ប បាន​ទទួល​គណបក្ស​ចំនួន​បី​មក​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​គឺ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ។ មន្ត្រី​ដដែល​ក៏​សម្តែង​សុទិដ្ឋិ​និយម​​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ​អាច​នឹង​មាន​គណ​បក្ស​នយោបាយ​ច្រើន​ចួ​ល​រួម​ប្រកួតប្រជែង​សន្លឹក​ឆ្នោត ។

សូម​ជម្រាប់​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​រដ្ឋសភា​នឹង​ព្រឹទ្ធ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ ចំណែក​ការ​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណ​បក្ស​នយោបាយ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែ​ម​សា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ