ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​ជាង​៦០០​នាក់​ស្លា.ប់​ពេល​ឆ្លងកាត់​សមុទ្រ​

7 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​ ៖ ​ទីភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការសហប្រជាជាតិ​ប្រកាស​នា​ថ្ងៃ​ទី​១ ​ឧសភា​ ថា​ ជនអន្តោប្រវេសន៍​៦០៦​នាក់​បាន​ស្លាប់ ខណៈ​ពេល​ពួកគេ​​​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ​ឆ្ពោះ​មក​កាន់​អឺរ៉ុប​រយៈ​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​ក្នុង​នោះ​​មាន​២១៧​នាក់​ប៉ុនប៉ង​មក​កាន់​ឆ្នេរសមុទ្រ​អេ​ស្ប៉ា​ញ​។ លោក…

អង្គការសហប្រជាជាតិ​ ៖ ​ទីភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការសហប្រជាជាតិ​ប្រកាស​នា​ថ្ងៃ​ទី​១ ​ឧសភា​ ថា​ ជនអន្តោប្រវេសន៍​៦០៦​នាក់​បាន​ស្លាប់ ខណៈ​ពេល​ពួកគេ​​​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ​ឆ្ពោះ​មក​កាន់​អឺរ៉ុប​រយៈ​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​ក្នុង​នោះ​​មាន​២១៧​នាក់​ប៉ុនប៉ង​មក​កាន់​ឆ្នេរសមុទ្រ​អេ​ស្ប៉ា​ញ​។

លោក ​Joel Millman ​អ្នកនាំពាក្យ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ​OIM បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ ​ថា ​ចំនួន​មនុស្ស​ស្លាប់​ពេលដែល​​ផ្សងព្រេង​មក​កាន់​​អេស្ប៉ា​ញ​​គឺ​មាន​ចំនួន​​ច្រើន​ ហើយ​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅនេះ​ មាន​ដល់​ទៅ​២១៧​នាក់​។​ ក្នុង​ឆ្នាំ​២០១៧​ មាន​អ្នក​ស្លាប់​២២៤​នាក់​ ហើយ​ចំនួន​អ្នក​ស្លាប់​តាម​ផ្លូវ​មក​កាន់​អេ​ស្ប៉ា​ញ​មាន​ការ​​កើនឡើង​យ៉ាង​ច្បាស់ ​ខ​ណៈ​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​មានការ​ចុះ​ថយ​ជិត​ពាក់​កណ្ដាល ​គឺ​ចំនួន​៦០៦​នាក់​ ទល់​នឹង​ឆ្នាំ​មុន​១១២១​នាក់​។

ឆ្នាំ​នេះ​មក​ទល់​បច្ចុប្បន្ន​មនុស្ស​ជិត​២២.០០០​នាក់​បាន​មក​ដល់​អឺរ៉ុប​តាម​សមុទ្រ​ តិច​ជាង​ពាក់កណ្ដាល ​បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​ឆ្នាំ​មុន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ