ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ថាការ​ដោះ​លែង​លោក ញឹក ប៊ុ​ន​ឆៃ ជា​អំណាចតុលាការ​ហើយ​ការ​អំពាវនាវ​របស់ សម រ​ង្ស៊ី ជា​ក្រុម​ឧទ្ទាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​ពី​ការ​លើកលែងទោស​លោក ញឹក ប៊ុ​ន​ឆៃ ថា​ជា​អំណាចតុលាការ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ ហើយ​ការ​អំពាវនាវ​របស់​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​ពី​ការ​លើកលែងទោស​លោក ញឹក ប៊ុ​ន​ឆៃ ថា​ជា​អំណាចតុលាការ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ ហើយ​ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជា​ជា​គំនិត​ទទ្ទា​ម ។​ ​ការ​បញ្ចេញ​ប្រតិកម្ម​នេះ​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​រិះគន់​អំពី​តុលាការ​ថា ការ​ដោះ​លែង​លោក ញឹក ប៊ុ​ន​ឆៃ ស្ថិត​ក្នុង​សម្ពាធ​នយោបាយ ។ ជាង​នេះ​ស្រប​ពេល​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​អំពាវនាវ​កុំ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក ផៃ ស៊ី​ផា​ន បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ នេះ​បាន​បញ្ជាក់​​ថា «​ករណី​របស់​លោក ញឹក ប៊ុ​ន​ឆៃ គឺជា​រឿង​នីតិវិធី និង​ការ​សម្រេច​ដោយ​មានការ​ឯក​រាជ្យ​​របស់​តុលាការ​មិន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ជាតិ​ណាមួយ​នោះ​ទេ ។ រីឯ​ការ​លើក​ឡើង​ក្នុង​ទិដ្ឋ​ភាព​នយោ​បាយ អាស្រ័យ​ដោយ​កម្ពុជា​បច្ចុប្បន្ន​មិន​មាន​ស្ថានភាព​ណាមួយ​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោ​បាយ​​នោះ​ទេ​លើកលែងតែ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​នយោបាយ​១១៨​រូប​ក្នុង​គណ​បក្ស​នោះ​​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​ទណ្ឌកម្ម លុប​ចោល​គណបក្ស​សង្គ្រោះ​ជាតិ និង​ដកហូត​សិទ្ធិ​នយោ​បាយ​ចំនួន​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​» ។

សូម​ជម្រាប​ថា លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះ​​អាសន្ន​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ។ បន្ទាប់​ពី​មានការ​ដោះ​លែង​មក​ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មក​ពី​មាន​សំពាធ​នយោបាយ​ពី​ក្រៅប្រទេស និង​ដើម្បី​ស្ថានការណ៍​នយោបាយ​មាន​ភាពល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ