ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋគាត់ទ្រាំលែងបាន​…

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​អុ​ី​ន​ធើ​រ​ណេ​ត​២៤ម៉ោង​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ កាលពី​វេលាម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​មេសា ដោយ​ឃាត់ខ្លួន​បុគ្គលិក​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​នារី​ម្នាក់ ព្រមទាំង​ដកហូត​កំ​ព្យូ​ទ័​រ​ចំនួន​១៤​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ទីតាំង​អុ​ី​ន​ធើ​រ​ណេ​ត​២៤ម៉ោង​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ កាលពី​វេលាម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​មេសា ដោយ​ឃាត់ខ្លួន​បុគ្គលិក​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​នារី​ម្នាក់ ព្រមទាំង​ដកហូត​កំ​ព្យូ​ទ័​រ​ចំនួន​១៤​គ្រឿង ។ ទីតាំង​អុ​ី​ន​ធើ​រ​ណេ​ត​បង្កប់​ល្បែង​ស៊ី​សង​នេះ​ មាន​យីហោ​«​ហ្វ័​រ​ជី​អុ​ី​ន​ធើ​រ​ណេ​ត​៨៨» ស្ថិត​នៅផ្ទះលេខ​៣DE0 តាម​ផ្លូវ​លេខ​២៧១ ក្នុង​ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ ទោះជា​យ៉ាងណា បុគ្គលិក​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​នេះ​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ទីតាំង​ណេ​ត​២៤​ម៉ោង​នេះ​ បាន​បង្កប់​ល្បែងស៊ីសង​ដែល​ម្ចាស់​បើក​លេង​ជា​យូរ​មក​ហើយ ទើបតែ​ពេល​នេះ ​មាន​ប្រជាពលរដ្ឋ​ប្តឹង​ទើប​អាជ្ញាធរ​ចុះ​បង្ក្រាប​តែ​ម្តង ។ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា ទីតាំង​អុ​ី​ន​ធើ​រ​ណេ​ត​នេះ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​លិខិត​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​លិខិត​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​សាលា​ខណ្ឌ​សែន​តែ​ហួស​សុពលភាព ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា​ទីតាំង​នេះ​មាន​បង្កប់​ល្បែងស៊ីសង​គឺ​ខុសច្បាប់ ។

តាម​អាជ្ញាធរ​ខណ្ឌ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការចុះ​បង្ក្រាប​ទីតាំង​អុ​ី​ន​ធើ​រ​ណេ​ត​បង្កប់​ល្បែង​ស៊ីសង​នេះ ក្រៅពី​ឃាត់ខ្លួន​បុគ្គលិក​មើល​ការ​ខុសត្រូវ​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​កំ​ព្យូ​ទ័​រ​ចំនួន១៤​គ្រឿង នៅ​មាន​ប្រាក់​ចំនួន​៣.៣១៦​ដុល្លារនិង​១.៣១២.៥០០​រៀល និង​ម៉ូតូ​៣​គ្រឿង​ទៀត​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខណ្ឌ​សែន​សុខ មាន​ទីតាំង​អុ​ី​ន​ធើ​រ​ណេ​ត​២៤​ម៉ោង​ជា​ច្រើន​កន្លែង​ទៀត​ដែល​គេះ​អាង​ថា សុទ្ធតែ​មាន​បង្កប់​ល្បែងស៊ីសងនិង​ខ្លះ​ទៀត​លួចលាក់​លេង​ដោយ​ដោះ​ស្លាក​ចេញ​ក៏​មាន​ដែរ ។ ទីតាំង​ល្បែងស៊ីសង​ទាំងនោះ​សុទ្ធតែ​ជ្រក​ក្រោម​ច្បាប់​អនុញ្ញាត​មិន​ប្រក្រតី និង​មានការ​ឃុបឃិត​គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ