ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ Salah ធ្វើ​រឿង​ទាំងនេះ​បាន​ទើប​អាច​ប្រៀប​ជាមួយជើងខ្លាំង Messi និង Ronaldo បាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Roy Keane នៅ​មិន​ទាន់​ជឿ​ថា Salah អាចយ​កមក​ប្រៀប​ជាមួយនឹង​ជើង​ខ្លាំង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Roy Keane នៅ​មិន​ទាន់​ជឿ​ថា Salah អាចយ​កមក​ប្រៀប​ជាមួយនឹង​ជើង​ខ្លាំង Messi និង Ronaldo បាន​ឡើយ ។ លោក​ធ្លាប់​លេង​នៅ​ក្លិប​ជាមួយនឹង Ronaldo ទើប​លោក​លើក​ឡើង​បែប​នេះ ។

នៅ​ក្នុង​រដូវ​កាល​នេះ​មាន​មនុស្ស​ជា​ច្រើន​និយាយ​ពី​កីឡាករ​ជនជាតិ​អេ​ហ្ស៊ី​ប Mohamed Salah ដោយសារ​តែ​រូបគេ​បាន​លេចមុខ​មាត់​ជា​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Champions League ជាមួយ​ហង្ស​ក្រហម Liverpool ។ កីឡាករ​រូប​នេះ ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ជាមួយ​នឹង​​ជើង​ខ្លាំង Ronaldo និង Messi ដែល​ធ្វើ​ឲ្យ​ជើង​ចាស់ Roy Keane មិន​យល់​ស្រប ។

អតីត​មិត្ត​រួម​ក្លិប​ជាមួយនឹង Ronaldo លោក Roy បាន​និយាយ​ប្រាប់ ITV Sport ថា «​ខ្ញុំ​តែងតែ​មើល​ការ​លេង​ដ៏​ល្អ​របស់​កីឡាករ​ពូកែ​ប្រយុទ្ធ​រូប​នេះ (Salah) ។ គេ​តែងតែ​ត្រូវ​យក​ទៅ​ប្រដូច​ទៅ​នឹង Ronaldo និង Messi» ។

លោក​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា បើសិនជា​ចង់​ឡើង​ទៅ​ដល់​កម្រិត​កីឡាករ​ទាំង​ពីរ​នេះ Salah ត្រូវ​តែង​យក​ពាន​មក​ជូន​ក្លិប​មួយ​ឬ​ពីរ​នៅ​ពេល​បញ្ចប់​រដូវ​កាល ។ Liverpool មិន​ទាន់​បាន​ពាន​បែប​នេះ​នៅឡើយ​ទេ ។ តែ​ប្រសិនបើ​អាច​ឈ្នះ​ពាន Champions League លើក​នេះ ហើយ Salah អាច​ទាត់​ចូល​នៅ​ពេល​ផ្តាច់ព្រ័ត្រ​ទើប​គេ​អាច​យក​ទៅ​ប្រដូច​បាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Salah បាន​ទាត់​បំប៉ោង​សំណាញ់​៤៣​គ្រាប់​ក្នុង​ការ​ប្រកួត​៤៧​ប្រកួត​នៅ​ក្នុង​រដូវ​កាល​នេះ​សម្រាប់​ក្លិប​ហង្ស​ក្រហម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ