ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករចាស់​វស្សា សេន ប៊ុ​ន​ថេ​ន យ៉ាងណាហើយ ក្រោយក្លាយជា​ថៅកែ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ភាគច្រើន ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡា​គុន​ខ្មែរ​គិត​ថា អ្នក​ប្រដាល់​ចាស់វស្សា សេន ប៊ុ​ន​ថេ​ន បាន​បោះបង់​អាជីព​ជា​កីឡាករ​ប្រដាល់​បាត់​ទៅ​ហើយ ដោយសារ​តែ​គេ​ឃើញ​លោក​ធ្វើ​ជា​គ្រូបង្វឹក​ប្រដាល់ និង​ជា​ថៅកែ​ហាង​បោក​អ៊ុតខោ​អាវធំ​មួយដែល​អ្នក​ណា​ក៏​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ភាគច្រើន ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡា​គុន​ខ្មែរ​គិត​ថា
អ្នក​ប្រដាល់​ចាស់វស្សា សេន ប៊ុ​ន​ថេ​ន បាន​បោះបង់​អាជីព​ជា​កីឡាករ​ប្រដាល់​បាត់​ទៅ​ហើយ ដោយសារ​តែ​គេ​ឃើញ​លោក​ធ្វើ​ជា​គ្រូបង្វឹក​ប្រដាល់ និង​ជា​ថៅកែ​ហាង​បោក​អ៊ុតខោ​អាវធំ​មួយដែល​អ្នក​ណា​ក៏​ដឹង​ថា ការងារ​ទាំង​អស់នេះធ្វើ​ឱ្យ​លោក​រវល់​ស្ទើរតែ​ដកឃ្លា​មិន​រួច​ក្ដី ។ ទោះបី​យ៉ាងណា​លោក​នៅ​តែ​អះអាង​ថា​មិន​ទាន់បោះបង់​អាជីព​ប្រដាល់​ទាំងស្រុង​នៅឡើយ​ទេ ដោយ​លោក​នៅ​តែ​ទទួលយក​ការ​ប្រដាល់​ជា​ហូរហែ ដោយ​គ្រាន់តែ​ការ​ប្រដាល់​នោះ​លុះត្រាតែ​មាន​លក្ខណៈ​ធំដុំ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ទើប​លោក​ទទួលយក​។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៥ ឧសភា ខាង​មុខ​នេះ កីឡាករ សេន ប៊ុ​ន​ថេ​ន នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​សា​ជា​ថ្មី​បន្ទាប់​ពី​បាត់​មុខ​យូរ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​យល់​ថា​លោក​ប្រហែលជា​ធ្លាក់ដៃ​ទើប​ឈប់​ទទួល​ប្រកួត​ចាប់តាំងពី​បរាជ័យ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​បរទេស​កាលពី​លើក​ពី​មុន ។ ការ​វិល​ត្រឡប់​មក​ទទួលយក​ការ​ប្រកួត​នៅ​ខេត្តបាត់ដំបង​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ខាង​មុខ​នេះ កីឡាករ​ចាស់វស្សា សេន ប៊ុ​ន​ថេ​ន ថា មិន​ទាន់​ដឹង​លទ្ធផល​ផ្លែផ្កា​ឬ​យ៉ាងណា​នោះ​ទេ​ដោយសារ​តែ​លោក​ទោះបី​ពេល​នេះ​ដើរតួ​ជា​គ្រូ​បង្វឹក ប៉ុន្តែ​ក៏​ខាន​ឡើង​ប្រកួត​យូរ​ក្រែល​ដែរ​ ទើប​មិន​ទាន់​ប្រាកដ​ថា​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​យើង​ទទួលយក​បាន​ឬ​អត់ ។ ការ​ប្រកួត Kmen Top Fighter នោះ​ត្រូវ​លោក​បញ្ជាក់​ថា ធ្វើ​ឡើង​រៀង​រាល់​១​ខែ​ម្ដង ដោយ​ការ​ប្រកួត​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​តាម​ខេត្ត​ផ្សេង​ៗ​ផង​ដែរ ដើម្បី​ឱ្យ​អ្នកគាំទ្រ​មានឱកាស​បាន​ទស្សនា​ដោយ​ផ្ទាល់​។

សេន ប៊ុ​ន​ថេ​ន បាន​ថ្លែងប្រាប់​ថា លោក​រាល់ថ្ងៃ​រវល់​ខ្លាំង​ណាស់​ជាមួយ​ហាង​បោក​អ៊ុត​ខ្នាត​ធំ នៅ​ភូមិ​ឫស្សី​ស្ទឹង​មាន​ជ័យ ដោយសារ​មុខ​ជំនួញ​មួយ​នេះ​កាក់កប​យ៉ាង​ខ្លាំង​ដែល​អាច​និយាយ​បាន​ថា បើ​ទោះជា​លោក​ឈប់​ប្រដាល់ ក៏​លោក​នៅ​តែរ​ស់បាន ។ ប៉ុន្តែ​លោក​​​នៅ​តែ​ស្ដាយ​ការ​ប្រដាល់​ទើប​មិន​អាច​ដកខ្លួន ហើយ​នៅ​តែ​បន្ត​ទទួលយក​ការ​ផ្គូផ្គង​ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​ផង ។ លោក​ថា មិន​ចោលការ​ប្រដាល់​នោះ​ទេ បើ​ទោះជា​ពេល​ខាង​មុខ​មុខរបរ​របស់​លោក​កាន់តែ​រីក​ធំ ក៏​លោក​នៅ​តែ​បន្ត​ការ​ប្រកួត​ក្នុង​លក្ខខណ្ឌ​ដូច​រៀបរាប់​ខាងលើ​ជាក់ស្ដែង​ដូច​ជា​ការ​ប្រកួត​នៅ​ខេត្ត​បាត់​ដំបង នា​ដើមខែ​ឧសភា នេះ​ជាដើម ។

លោក​ទទួលស្គាល់​ការ​ប្រដាល់​បើ​ខាន​ប្រកួត​យូរ គឺ​មិន​ខុស​ពី​ធ្វើ​ឱ្យ​កម្លាំង​របស់​ខ្លួន​ធ្លាក់​ចុះ​នោះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​បណ្ដោយ​ឱ្យ​សមត្ថភាព​របស់​ខ្លួន​ធ្លាក់​ចុះ​ដល់​ថ្នាក់​ឡើង​រេញ​មិនកើត​នោះ​ដែរ ដោយសារ​តែ​លោក​នៅ​ស្រឡាញ់​ការ​ប្រដាល់ និង​មិន​ចង់​បាត់​មុខ​ពី​ក្រសែភ្នែក​មហាជន​ដែល​ធ្លាប់តែ​គាំទ្រ​លោក ។ លោក​ទទូច​កុំឱ្យ​មានការ​មាក់ងាយ​ថា​លោក​ឡើង​រេញ​ដើម្បី​តែ​លុយ និង​កុំឱ្យ​មានការ​លើក​ឡើង​ថា​លោក​ប្រកួត​មិនកើត​ជា​ដើម​​នៅ​ពេល​លោក​ប្រកួត​ចាញ់ ដ្បិត​រាល់​ពី​ការ​ប្រកួត​ដែល​លោក​ទទួលយក​ម្ដង​ៗ គឺ​​លោក​ប្រឹង​ណាស់ មិនមែន​ឡើង​ប្រកួត​លំ​ៗ ហើយ​ចាញ់​ទាំង​រង​ការ​អាម៉ាស់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ