ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​កីឡាករ​ណាខ្លះ​បាន​ពាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រក្លិប Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ​ទើបតែ​ឈ្នះ LaLiga ជា​លើក​ទី​២៥​កាលពី​យប់​ថ្ងៃអាទិត្យ ។ តើ​អ្នកមាន​ដឹង​ទេ​ថា កីឡាករ​ណា​បាន​ពាន​ច្រើន​ជាងគេ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ​ទើបតែ​ឈ្នះ LaLiga ជា​លើក​ទី​២៥​កាលពី​យប់​ថ្ងៃអាទិត្យ ។ តើ​អ្នកមាន​ដឹង​ទេ​ថា កីឡាករ​ណា​បាន​ពាន​ច្រើន​ជាងគេ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ Barcelona ។ តើ​មាន Messi ដែរ​ឬទេ?

ពិត​ណាស់​គឺ​មាន Messi និង Andres Iniesta ដែល​ទើបតែ​ប្រកាស​ថា នឹង​ចាក​ចេញពី​ក្លិប​កាលពី​ថ្ងៃ​សុក្រ​ថ្មី​ៗ​នេះ ។ ពួក​គេ​ទាំង​ពីរ​នាក់​សុទ្ធតែ​ឈ្នះ​ពាន​៣២​ដង ក្នុង​ពេល​កំពុង​នៅ​លេង​ឲ្យ​ក្លិប​អ្នកមាន​បុណ្យ ។

ពាន​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​បាន​គឺ​រួម​មាន ពាន LaLiga ៩​ដង​, ពាន Spanish Super Cup ៧​ដង​, ពាន Copa del Reys ៦​ដង​, ពាន UEFA Champions League ៤​ដង​, ពាន UEFA Super Cup ៣​ដង​, និង ពាន FIFA Club World Cup ៣​ដង ។

គួរ​បញ្ជាក់​ថា ពាន LaLiga លើក​នេះ​ក៏​ជា​ពាន​ចុង​ក្រោយ​របស់ Iniesta នៅ​ក្លិប​អ្នកមាន​បុណ្យ ក្រោយ​ពី​ការ​ប្រកាស​ចាកចេញ​ពី​ក្លិប ហើយនឹង​ទៅ​ចូលរួម​លេង​ជាមួយនឹង​ក្លិប​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ