ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីងស្លុយជាងចោរប្រុស​ទៀត​មីង…!

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ជនល្មើស​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​ធ្វើ​ឱ្យ​មានការ​ហួសចិត្ត​គ្រប់​គ្នា​នោះ ​គឺ​ស្ត្រី​ចិត្ត​ស្លុយ​ម្នាក់​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​គេ​ទាំង​ថ្ងៃ​បាន​សម្រេច រួច​ជិះ​ពី​ក្រុង​បា​វិត​មក​លក់​នៅផ្សារ​ជី​ភូ តែ​ភ្លាត់ស្នៀត​ពេល​អ្នកទិញ​សួរ​រក​កាត​គ្រី​គ្មាន​ឯកសារ ទើប​គេ​សង្ស័យ​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្ដង ។ ស្រី​ចិត្ត​ស្លុយ​នេះ​ត្រូវ​ចាប់ខ្លួន​…

ខេត្តស្វាយរៀង ៖ ជនល្មើស​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​ធ្វើ​ឱ្យ​មានការ​ហួសចិត្ត​គ្រប់​គ្នា​នោះ ​គឺ​ស្ត្រី​ចិត្ត​ស្លុយ​ម្នាក់​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​គេ​ទាំង​ថ្ងៃ​បាន​សម្រេច រួច​ជិះ​ពី​ក្រុង​បា​វិត​មក​លក់​នៅផ្សារ​ជី​ភូ តែ​ភ្លាត់ស្នៀត​ពេល​អ្នកទិញ​សួរ​រក​កាត​គ្រី​គ្មាន​ឯកសារ ទើប​គេ​សង្ស័យ​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្ដង ។ ស្រី​ចិត្ត​ស្លុយ​នេះ​ត្រូវ​ចាប់ខ្លួន​ នៅ​វេលា​ម៉ោង​០៥​ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ មេ​សា នៅ​ផ្សារ​ជី​ភូ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃ​អង្គញ់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​អង្គញ់​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​តាម​ទូរស័ព្ទ​ថា មាន​ស្រី្ត​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លក់​គ្មាន​ឯកសារ​សំគាល់​នៅ​ផ្សារ​ជី​ភូ ទើប​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​មក​សួរនាំ ។

សមត្ថកិច្ច​នគរបាល​សង្កាត់​ព្រៃ​អង្គញ់​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​សង្ស័យ​មានឈ្មោះ ថា​ច់ ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បា​វិត ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​នៅ​បា​វិត ។ តាម​រយៈ​នៃ​ការ​ត្រួតពិនិត្យ​ម៉ូតូ​សមត្ថ​កិច្ច​បាន​រក​ឃើញ មាន​ឯកសារ​សៀវភៅ​ប័ណ្ណ​ចុះ​ឈ្មោះ​ធានា​រ៉ាប់រង​ក្នុង​កែបម៉ូតូ ​ដែល​មាន​លេខ​ទូរ​សព្ទ័ ទើប​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ក៏​ជួប​ម្ចាស់​ម៉ូតូបាន​តប​មក​វិញ​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​បាត់​កាល​
វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០ មេ​សា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង​១I-៧២៧១ ដែល​បញ្ឈរ​ទុក​នៅ​ខាង​មុខ​ផ្ទះ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ក្រោយ​ពី​រក​ម្ចាស់​ឃើញ សមត្ថកិច្ច​បានឱ្យ​ម្ចាស់​ម៉ូតូ​ឈ្មោះ សូ ច​ន្នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ មក​ពិនិត្យ​មើល​ម៉ូតូ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ម្ចាស់​ម៉ូតូ​បាន​ឆ្លើយ​ថា ម៉ូតូ​នេះ​ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ម៉ូតូ​នេះ ឱ្យ​ម្ចាស់​ខាងលើ​នេះ​វិញ​ភ្លាម​ៗ​ដែរ ៕ ​

អត្ថបទសរសេរ ដោយ