ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនធម្មតា​មែន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​ឆ្នោត​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ដុះ​ស្លែ​ម្នាក់ ។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​០០​នាទី​រសៀល​ថ្ងៃ​ទី​0១ ខែឧសភា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​ឆ្នោត​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ដុះ​ស្លែ​ម្នាក់ ។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​០០​នាទី​រសៀល​ថ្ងៃ​ទី​0១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ ទី សោ​ភ​ណ្ណ័ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ រួម​នឹង​សៀវភៅ​កត់​កន្ទុយលេខ​ឆ្នោត​១​ក្បាល ក្រដាស​កន្ទុយលេខ​កត់​រួច ចំនួន​៤​សន្លឹក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ចំណែក​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ កន្លែង​កើតហេតុ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ខាងលើ​នេះ​ត្រូវ​គេ​ទារ​ឱ្យ​បង់លុយ​កាក់​ជា​ច្រើន ទើប​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ បើ​ពុំ​ដូច្នោះ​ទេ អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​គេ​ចាំ​មើល​ចំណាត់ការ​របស់​នគរបាល​ក៏​ដូច​ជា ខាង​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ