ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ទៅ​ប៉ះ​ដើមទ្រូង​អត់​មាន​ដកដង្ហើម​ស្រាប់តែ​ផ្អើល​ឆោឡោគ្រប់គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេក​ខ្យល់​.​គ​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្បែរ​នឹង​អង់​តែ​ន​ទួល​គោក​ត្រូវ​បាន​អ្នក​ធ្វើ​សំណង់​ដូច​គ្នា​ប្រទះ​ឃើញ​ផ្អើល​ដល់​សមត្ថកិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​ការដ្ឋាន​ដី​ឡូត៍​មួយ​កន្លែង​កំពុង​តែ​សាងសង់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេក​ខ្យល់​.​គ​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្បែរ​នឹង​អង់​តែ​ន​ទួល​គោក​ត្រូវ​បាន​អ្នក​ធ្វើ​សំណង់​ដូច​គ្នា​ប្រទះ​ឃើញ​ផ្អើល​ដល់​សមត្ថកិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​ការដ្ឋាន​ដី​ឡូត៍​មួយ​កន្លែង​កំពុង​តែ​សាងសង់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ កែម សឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយសរ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ធ្វើការ​ធម្មតា​ចូល​មក​ធ្វើ​បាន​រយៈពេល​៣​ខែ​ក្នុង​មួយ​ថ្ងៃ​បាន​១០​ដុល្លារ លុះ​ពេល​ដល់​ថ្ងៃ​កើតហេតុ​ក៏​ស្រាបតែ​ជន​រង​គ្រោះ​មិនសូវ​ស្រួលខ្លួន​ហើយ​ក៏​សុំ​ច្បាប់​ដេក​រហូត​ដល់​ម៉ោង​៤​ល្ងាច​ទើប​អ្នកធ្វើការ​ជាមួយ​មិនឃើញ​គាត់​ដកដង្ហើម​ក៏​ឡើង​ទៅ​ប៉ះ​ដើមទ្រូង​មើលឃើញ​ជន​រង​គ្រោះ​មិន​បាន​ដកដង្ហើម​ក៏​ផ្អើល​ដល់​អ្នកធ្វើការ​ជាមួយនឹង​ជនជាតិ​ចិន​ចោមរោម​មើល​រួច​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ទួល​សង្កែ​១​ឱ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្លាប់​ដោយសារ​ខ្យល់​.​គ ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ដឹក​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​ខេត្តពោធិ៍សាត់​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។ ជន​រង​គ្រោះ​ស្លាប់​ចោល​បន្សល់​ទុក​កូន​៣​នាក់ ប៉ុន្តែ​បាន​លែងលះ​ប្រពន្ធ​គាត់​តាំងពី​យូរ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ