ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹក​សុទ្ធ​មិនដឹង​បើក​បែប​ណា បាន​ទៅ​ជា​ចឹ​ង (​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹក​សុទ្ធ​មួយ​គ្រឿង​ដែល​អ្នកបើកបរ​អះអាង​ថា ជាន់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ថ្មី​មួយ​គ្រឿង និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មុខ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹក​សុទ្ធ​មួយ​គ្រឿង​ដែល​អ្នកបើកបរ​អះអាង​ថា ជាន់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ថ្មី​មួយ​គ្រឿង និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មុខ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ ១៩៨៦ កែង​ផ្លូវ​លេខ ១០១១ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​បុក​បង្គោល​ភ្លើង ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២D-៩០៧០ បើកបរ​ដោយ​ឈ្មោះ ហៀ​ង រ៉ា​វី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​លំនៅ​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ជា​អ្នកបើកបរ​ដឹក​ទឹក​សុទ្ធ ឲ្យ​ក្រុមហ៊ុន ។ ចំណែក​រថយន្ត​ស៊េរី​ថ្មី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២AC- ២០៩៧ បើកបរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ កាង កា​នី​ឡែ​ន អាយុ​៤៤​ឆ្នាំ ជា​មេធាវី មាន​លំនៅ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍៍ សែន​ជ័យ រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ទឹក​សុទ្ធ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ មាន​រថយន្ត​ស៊េរី​ថ្មី​មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​ពី​លិចទៅ​កើត​បត់​ឆ្វេង​ទៅ​តាម​ផ្លូវ​លេខ​១០១១ ស្រាប់តែ​រថយន្ត​ដឹក​ទឹក​សុទ្ធ​ជ្រុល​មក​បុក​កៀរ​បញ្ឆិត​ក្បាល ហើយ​រថយន្ត​ដឹក​ទឹក​សុទ្ធ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​បង្គោល​ស្លាក​សញ្ញា​ឈប់​ចំនួន​២​ដើម តែ​បង្គោល​ពុំ​បាន​រង​ការ​ខូ​ខាត​ឡើយ ។

ចំណែក​រថយន្ត​ខ្ទេច​មុខ​ធ្លាក់​កាង តែ​សំណាងល្អ​អ្នកបើកបរ​មិន​មាន​រង​របួស​ឡើយ ។
តាម​អ្នកបើកបរ​រថយន្ត​ដឹក​សុទ្ធ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ដោយសារ តែ​រថយន្ត​ហ្វ្រាំង​មិន​ស៊ី ។ បន្ទាប់​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ទាក់ទង​ទៅ​នគរបាល​ជំនាញ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ