ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​៖ បើ​ឈ្នះ​ឆ្នោត​ចាស់ជរា​នឹង​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពី​រដ្ឋ​១៥ ម៉ឺន​រៀល​ក្នុង​មួយ​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា (​គ​បម​/GDP) បាន​ដាក់​ចេញ​នូវ​គោលនយោបាយ «​ស​៥» ដើម្បី​ប្រកួតប្រជែង​នឹង​គណបក្ស​នយោបាយ​ផ្សេង​ទៀត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា (​គ​បម​/GDP) បាន​ដាក់​ចេញ​នូវ​គោលនយោបាយ «​ស​៥» ដើម្បី​ប្រកួតប្រជែង​នឹង​គណបក្ស​នយោបាយ​ផ្សេង​ទៀត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ជា​ពិសេស​គោលនយោបាយ​មួយ​ដែល​សំខាន់​ក្នុង​ចំណោម​គោលនយោបាយ​សំខាន់​ជា​ច្រើន​របស់​គណបក្ស​មួយ​នេះ គឺ​ចាស់ជរា​ម្នាក់​ៗ នឹង​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពី​រដ្ឋ​ចំនួន​១៥ ម៉ឺន​រៀល​ក្នុង​មួយ​ខែ បើសិន​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល ។

ថ្លែង​នៅ​ឯ​សមាជ​បោះ​ឆ្នោត​រើស​បេក្ខជន​តំណាងរាស្ត្រ​ចំនួន​១២​រូប ដែល​ចូលរួម​ប្រកួតប្រជែង​លំដាប់​លេខ​រៀង ដើម្បី​រៀបចំ​បញ្ជី​សម្រាប់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជា ធិ​ប​តេ​យ្យ​មូលដ្ឋាន (​គ​បម​/GDP) កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាកែវ​បាន​សំណូមពរ​អង្គ​បោះ​ឆ្នោត ទាំង​បេក្ខជន ទាំង​អ្នកគាំទ្រ ពេល​ត្រឡប់​ទៅ​វិញ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត​ថា មាន «​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ជា​ជម្រើស​ថ្មី​» គណបក្ស​ដែល​មាន​បេក្ខជន​ឈរឈ្មោះ ប្រ​កូត​ប្រជែង​ដណ្តើម​អាសនៈ ១២៥ នៅ​រដ្ឋសភា​ឆ្នាំ​២០១៨​នេះ ។

លោក​បណ្ឌិត យ៉ង សាំង​កុមារ​ក៏​បាន​ផ្តាំផ្ញើ​បេក្ខភាព​ពី​គណបក្ស​របស់​លោក​ថា ៖ «​សុំ​ជួយ​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​អ្នកស្រុក អ្នក​ភូមិ​យើង​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គគ្រឹកគគ្រេង ហើយ​បោះ​គូស​ឲ្យ​ចំ​សញ្ញា​ត្រីកោណ​៣​ជ្រុង​នេះ គណបក្ស​ប្រជា​ធិ​បេ​តយ្យ​មូលដ្ឋាន ។ កាលណា​យើង​គូស​ឲ្យ​ចំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យើង​បាន​នូវ​គោ​លន​យោ​យ​បាយ ស​៥ នេះ​» ដែល​មាន​ដូច​ជា កសិករ​ទទួល​បាន​ទឹក​ទីផ្សារ ស្ត្រី​ជា​ម្តាយ​ទទួល​បាន​ម​តេ្ត​យ្យ​សាលា​ល្អ សម្រាប់​កូនចៅ​របស់​យើង កម្មករ​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពេល​ឥត​មានការ​ងារ​ធ្វើ​រយៈពេល​ខ្លី​ណាមួយ គឺ​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម ទម្រាំ​រក​ការងារ​ថ្មី​បាន​ធ្វើ ប្រជាពលរដ្ឋ​ទូទៅ​ទទួល​បាន​គ្រូពេទ្យ​ល្អ ធ្វើ​ម៉េច​ជួយ​កូនចៅ​យុវជន​ទទួល​បានការ​ងារ​ធ្វើ «​ជា​ពិសេស​ឪពុក​-​ម្តាយ ជីដូន​-​ជីតា​របស់​យើង​ដែល​ជា​ចាស់ជរា នឹង​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពី​រដ្ឋ​១៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ​» ដែល​នេះ​ជា​គោលនយោបាយ​ដែល​យើង​ជា​បេក្ខជន​ទាំងអស់​ថា គណបក្ស​នឹង​ដាក់​ចូល​ប្រ​កូត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ​នេះ ។

ពេល​យើង​ជាប់​ឆ្នោត យើង​នឹង​ខិតខំ​ធ្វើការ​យ៉ាងម៉េច​ឲ្យ​បាន​រដ្ឋាភិបាល​ថ្មី​មួយ ដែល​អនុវត្ត​គោលនយោបាយ​សំខាន់​ៗ ហើយ​សង្ឃឹមថា គណបក្ស​យើង​នឹង​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ច្រើន​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ