ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​នេះ​ចចក​កំណាច Roma អាច​ហែក​ស៊ី​ហង្ស​ក្រហម Liverpool ដូច Barce ដែរ​ឬ​អត់?

5 ឆ្នាំ មុន

ជំនួប​ជើង​ទី​២​នៅ​ឆេ​ម​ពាន​លី​គ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​រាត្រី​នេះ គឺជា​ការ​បើក​កីឡដ្ឋាន​របស់​ក្រុម​ម្ចាស់ផ្ទះ Roma ស្វាគមន៍​ក្រុម​មក​ពី​អង់គ្លេស Liverpool ដើម្បី​សងសឹក​លើ​របួស​ចាស់​កាលពី​ជើង​ទី​១ និង​បន្ត​ក្តី​សុបិន​របស់​ខ្លួន​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ បរាជ័យ​នៅ​ជើង​ទី​១​បាន​ធ្វើ​ឱ្យ​ Roma​…

ជំនួប​ជើង​ទី​២​នៅ​ឆេ​ម​ពាន​លី​គ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​រាត្រី​នេះ គឺជា​ការ​បើក​កីឡដ្ឋាន​របស់​ក្រុម​ម្ចាស់ផ្ទះ Roma ស្វាគមន៍​ក្រុម​មក​ពី​អង់គ្លេស Liverpool ដើម្បី​សងសឹក​លើ​របួស​ចាស់​កាលពី​ជើង​ទី​១ និង​បន្ត​ក្តី​សុបិន​របស់​ខ្លួន​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ បរាជ័យ​នៅ​ជើង​ទី​១​បាន​ធ្វើ​ឱ្យ​ Roma​ ដឹង​ពី​សមត្ថភាព​គូប្រកួត​កាន់តែ​ច្រើន ក៏​ដូច​ជា​ស្វែង​យល់​នូវ​ភាព​ចន្លោះ​ប្រហោង​របស់​ខ្លួន​ផង​ដែរ ។

ចំពោះ​ប្រវត្តិ​ប៉ះ​គ្នា​៥​ប្រកួត​ចុង​ក្រោយ​នា​ពេល​កន្លង​មក Roma ឈ្នះ​៣​និង​ចាញ់​២ ប៉ុន្តែ​ជ័យជម្នះ​ទាំងនោះ គឺ​បាន​ពី​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ ខណៈ Liverpool ឈ្នះ​ពេល​លេង​នៅ​ឆេ​ម​ពាន​លី​គ​ដោយ​លត់​២​ទល់​នឹង​០​កាលពី​ឆ្នាំ​២០០២ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ថ្មី​ៗ​នេះ៥​ទល់​នឹង​២ ។

ទោះបី​យ៉ាងណា Roma គឺជា​ក្រុម​ដែល​រឹង​មាំ​បំផុត​នៅ​ទឹកដី​ខ្លួនឯង តួយ៉ាង Barcelona ​ត្រូវ​បាន​ក្រុម​ចចក​ញី​មួយ​នេះ​វាយបក​ទម្លាក់​នៅ​ជើង​ទី​២​វិញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ។ ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ Roma​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​ធ្វើ​ឱ្យ Liverpool ទៅ​ផ្ទះ​វិញ​ទាំង​ទឹកភ្នែក ។ កីឡាករ​ពីរ​រូប​ដែល​នឹង​មិន​អាច​ជួយ​ក្រុម​បាន​មាន Karsdorp និង Gregoire Defrel ។

សមត្ថភាព Liverpool នា​បច្ចុប្បន្ន​នេះ ប្រៀប​ដូច​ជា​ក្រុម​មួយ​ដែល​កំពុង​ស្រេកឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​រឹតតែ​មុត​ស្រួច​គួរ​ឱ្យ​កត់សម្គាល់ ។ តារា​ឆ្នើម Mohamed Salah បាន​វិ​វត្ត​ខ្លួន​សឹង​មិន​គួរ​ឱ្យ​ជឿ​នា​រយៈពេល​ចុង​ក្រោយ​នេះ និង​តែងតែ​ជា​តួអង្គ​សំខាន់​នៅ​ពីក្រោយ​ជ័យជម្នះ​របស់​ក្លិបហង្ស​ក្រហម​ទៀត​ផង ។ សមរភូមិ​កាន់តែ​ក្តៅ ភាព​អង់អាច​របស់​កូនក្រុម​កាន់តែ​ខ្លាំងក្លាជាមួយនឹង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Jürgen Klopp រឹតតែ​ធ្វើ​ឱ្យ Liverpool ក្លាយជា​ក្រុម​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​គូប្រកួត ។ យ៉ាងណាមិញកីឡាករ​៣​រូប​ដែល​អាច​នឹង​ខកខាន​ការ​ប្រកួត​នា​យប់​នេះ​រួម​មាន Adam Lallan, Joel Matip, Emre Can និង Chamberlain ព្រោះតែ​បញ្ហា​របួស ។

សមរភូមិ​លើ​វាលស្មៅ​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​គេហទំព័រ​ទស្សន៍​ទាយ​កីឡា​ទាយ​ថា ថ្វីបើ Roma មាន​ប្រៀប​លើ​ទឹកដី​ប៉ុន្តែ​ពួក​គេ​ក៏​ពិបាក​នឹង​គាបសង្កត់​ក្រុម​ភ្ញៀវ​ដោយ​ស្រួល​បាន​ដែរ ។ ហេតុនេះ​ក្រុម​ទាំង​ពីរ​អាច​នឹង​ទទួល​បាន​លទ្ធផល​ស្មើ ។ បាល់ទាត់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី 2 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន 1 ប្រកួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ