ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​សោកស្តាយ​នោះ បើ​ឡើង​ដល់​លើ​ផ្ទះ​ឃើញ​កូន​បែប​នេះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ចង​.​ក​ម្នាក់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មានការ​សោកស្តាយ​ជា​ខ្លាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ចង​.​ក​ម្នាក់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មានការ​សោកស្តាយ​ជា​ខ្លាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ចង​.​ក​សម្លាប់​ខ្លួន​មានឈ្មោះ វ​ណ្ឋា និមល អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ
ភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ឪពុក​ឈ្មោះ លុន វ​ណ្ឋា អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ ប៉ូច គ​ន្ធា អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​២​ទៅ​៣​ថ្ងៃមុន នារី​ខាងលើ​ដោយ​មិនសូវ​មាត់​មិនសូវ​.​ក​មិនដឹង​ថា មានរឿង​អី​ទេ ។ នៅ​វេលា​ម៉ោង​៦​ល្ងាច នារី​រង​គ្រោះ​បាន​ហូប​បាយ​ជាមួយ​បងប្អូន​ជា​ធម្មតា បន្ទាប់​មក​នាង​បាន​ឡើង​ទៅ​លើ​ផ្ទះ​ចូល​ក្នុង​បន្ទប់​របស់​នាង ពេល​ម្ដាយ​ឃើញ​កូន​ទៅ​សម្រាក​តាំងពី​ក្បាល​ព្រលប់ សង្ស័យ​ថា កូន​របស់​គាត់​មិនសូវ​ស្រួលខ្លួន​រហូត​ដល់​ម៉ោង​កើតហេតុ ស្ត្រី​ជា​ម្ដាយ​បាន​ស្រែកហៅ​កូន តាំងពី​ក្រោមផ្ទះ​រហូត​ដល់​លើ​ទល់មុខ​បន្ទប់ ហើយ​មិន​ឮ​សម្លេង​នារី​រង​គ្រោះ​ឆ្លើយ​តប​ជាមួយ​ម្ដាយ​សោះ ស្ត្រី​ជា​ម្តាយ និង​ឪពុក​មានការ​សង្ស័យ​បាន​នាំ​គ្នា​ទៅ​មើល​បន្ទប់ តែ​បន្ទប់​នារី​រង​គ្រោះ​បាន​ខ្ទាស់​ទ្វារ​ពី​ក្នុង ឪពុក​ម្ដាយ​បាន​ធាក់​ទ្វារ​ពី​ក្រៅ​របូត​គន្លឹះ ស្រាប់តែ​ឃើញ​កូន​របស់​ពួក​គាត់​បាន​ចង​.​ក​ស្លាប់​បាត់​ហើយ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​បាន​នាំ​គ្នា​យំ​ស្រែកហៅ​អ្នក​ជិតខាង​ជួយ​ដោះ​សព​ដាក់​មក​ខាងក្រោម ។ ដោយសារ​តែ​សេចក្តី​ស្រលាញ់​ចំពោះ​កូន ឪពុក​ម្ដាយ បាន​ស្រែក​ទ្រហោយំ សោកស្តាយ​កូនស្រី របស់​ពួក​គាត់​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ស្ត្រី​ជា​ម្ដាយ បាន​ដួល​សន្លប់​ជា​ច្រើន​ដង ។

បងប្អូន​នារី​ចង​.​ក​សម្លាប់​ខ្លួន​បាន​បន្ត​ទៀត​ថា គ្រួសារ​របស់​គាត់​មាន​បងប្អូន​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ស្រី​៥ និង​ប្រុស​ម្នាក់​ដោយ​កូន​បង​ជា​ស្ត្រី មាន​អាយុ​៣១​ឆ្នាំ មាន​ប្ដី​រួច​ទៅ​ហើយ ចំណែក​នារី​ចង​.​ក​ជា​កូន​ទី​៣ ។

ចំពោះ​ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ក្រុម​គ្រួសារ​សព​មិន​បានដឹង​ថា កូនស្រី​មានរឿង​អី​ក្នុង​ចិត្ត​ទេ ព្រោះ​នាង​មិន​បាន​បង្ហើប​ឲ្យ​សាច់ញាតិ​ដឹង​ទេ ។ ទាក់ទិន​នឹង​ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ​អ្នក​ជិតខាង​សង្ស័យ​ថា មាន​វិបត្តិ​ស្នេហា ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​មក​ដល់​កន្លែង​កើតហេតុ ចំណែក​ក្រុម​គ្រួសារ​សព ដោយ​មិន​មានការ​ប្ដឹងផ្ដល់​ដោយសារ តែ​កូន​របស់​គាត់​ចង​.​ក​ស្លាប់​បាត់​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើ​លិខិត​បដិសេធ​បណ្ដឹង និង​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ