ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្ទើរភ្លើង​លួច​រថយន្ត​បាន​ប៉ុន្មាន​ម៉ោង ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​ប៉ូលិស

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចោរ​ស្ទើរភ្លើង​លួច​រថយន្ត​បាន​សម្រេច បាន​ប៉ុន្មាន​ម៉ោង​ពី​ស្រុក​បន្ទាយស្រី ជាប់អន្ទាក់​ប៉ូលិស​ស្រុក​ស្វាយ​លើ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​បាត់​រថយន្ត​១​គ្រឿង ម៉ាក​Tiger…

ខេត្តសៀមរាប ៖ ចោរ​ស្ទើរភ្លើង​លួច​រថយន្ត​បាន​សម្រេច បាន​ប៉ុន្មាន​ម៉ោង​ពី​ស្រុក​បន្ទាយស្រី ជាប់អន្ទាក់​ប៉ូលិស​ស្រុក​ស្វាយ​លើ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​បាត់​រថយន្ត​១​គ្រឿង ម៉ាក​Tiger ពណ៌​ត្រាវ ស៊េរី​ឆ្នាំ​១៩៩៩ មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ បាត់ដំបង ២A-១៤៣៩ និង​លុយ ,​មាស មួយ​ចំនួន​ធំ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​វត្ត​នាគ​គូរ ក្នុងភូមិ​កកោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ហេតុការណ៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​លួច​ឡាន​នោះ កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​១៦​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​គ្រោះ​ក្រហម ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

 បើ​តាម​ការ​អះអាង​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​បន្ទុក​ផែន​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​រថយន្ត និង​ទ្រព្យសម្បត្តិ ឈ្មោះ សាង ង៉​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ជិះឡាន​ទៅ​ទិញ​បន្លែ នៅ​ភូមិ​អូរ​ម្នាស់ ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទើប​លោក បានឱ្យ​កម្លាំង​ក្រោម​ឱវាទ ចុះ​សហការ​ជាមួយ​កម្លាំង​អធិការ​តាម​ស្រុក ស្វែងរក​ជនល្មើស ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​ពី​លួច​បាន​ប៉ុន្មាន​ម៉ោង ក្នុង​ថ្ងៃ​ទី​៣០ ខែមេសា​ឆ្នាំ​២០១៨​ថ្មី​ៗ​នេះ​។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ រ៉ា​ក 
​ណា​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​
​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​
​អ​ង្អ​រ​ធំ ខេត្តសៀមរាប​។

​
 អង្គហេតុ ជន​រង​គ្រោះ​ខាងលើ បាន​បើករថយន្ដ​១​គ្រឿង ចេញពីផ្ទះ ក្នុងភូមិ​ព្រៃ​គុយ ដើម្បី​ទៅ​ទិញ​បន្លែ នៅ​ភូមិ​អូរ​ម្នាស់ ក្នុងស្រុក​បន្ទាយស្រី ពេល​ជិះ​ដល់​កន្លែង​លក់​ដំឡូង ខាងជើង​ផ្លូវ​ចូល វត្ត​នាគ​គូរ ភូមិ​កកោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប គាត់​ក៏​ឈប់​រថយន្ត ហើយ​ទុក​សោ​នៅ​នឹង​រថយន្ត រួច ចុះ​រក​ទិញ​កាំបិត ពេល​នោះ​គាត់​បានឃើញ មនុស្ស​ប្រុស​ម្នាក់ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ កម្ពស់​ប្រហែល ១.៦០​ម៉ែត្រ ពាក់អាវ​ពណ៌​ប្រផេះ ស្លៀក​ខោខ្លី ត្រឹម​ជង្គង់ ពណ៌​មិន​ចាំ ដើរ​ជក់បារី តាម​ផ្លូវ​មក​ពី​ទិស​ខាងជើង​មក​ដល់​ដើរ​ឡើង​រថយន្ត​របស់​គាត់​ហើយ​បើក​ចេញ​តាម​ផ្លូវ​៦៧ ទៅ​ទិស​ខាងជើង​បាត់​តែ​ម្តង​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា 
​ការ​បាត់បង់​ដែល​ត្រូវ​ចោរលួច របស់​ជន​រង​គ្រោះ​នោះ​មាន​៖ រថយន្ត​មួយ​គ្រឿង ម៉ាក​Tiger ពណ៌​ត្រាវ ស៊េរី​ឆ្នាំ​១៩៩៩ មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ បាត់ដំបង ២A-១៤៣៩ ដែល​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​
 សាង ង៉​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​លុយ​រៀល​មួយ​លាន​រៀល លុយ​ដុល្លារ​២០០​ដុល្លារ ខ្សែ​ក​មាស​១​តម្លឹង ខ្សែដៃ​មាស​១​តម្លឹង កាត​គ្រី​រថយន្ត​១ ប័ណ្ណបើកបរ​២ និង​ទូរស័ព្ទ​មួយ​គ្រឿង ម៉ាក​huawei ពណ៌​ខ្មៅ មាន​លេខ 088 33 96 006​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។ ចំណែក​វត្ថុ​តាង ដែល​ដកហូត​បាន​ពី​ជន​រង​គ្រោះ ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ