ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មោភកាម​ណាស់ មាន​អាណិត​នាង​ជា​ក្មេង​ស្រី​ទេ?

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្មករ​សំណង់​ម្នាក់ ដែល​បាន​ធ្វើការ​រំលោភ​ក្មេង​ស្រី​ម្នាក់ អាយុ​១៣​ឆ្នាំ​បាន​សម្រេច ខណៈ​ម្តាយ​ឪពុក​កំពុង​ជាប់រវល់​ធ្វើការ​សំណង់​។ ហើយ​ត្រូវ​បាន​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ចាប់ខ្លួន បាន​ភ្លាម​ៗ ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​ជនសង្ស័យ​កំពុង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ…

ខេត្តសៀមរាប ៖ កម្មករ​សំណង់​ម្នាក់ ដែល​បាន​ធ្វើការ​រំលោភ​ក្មេង​ស្រី​ម្នាក់ អាយុ​១៣​ឆ្នាំ​បាន​សម្រេច ខណៈ​ម្តាយ​ឪពុក​កំពុង​ជាប់រវល់​ធ្វើការ​សំណង់​។ ហើយ​ត្រូវ​បាន​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ចាប់ខ្លួន បាន​ភ្លាម​ៗ ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​ជនសង្ស័យ​កំពុង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ កូនស្រី​របស់​ខ្លួន​។ ហេតុការណ៍​រំលោភ​ក្មេង​ស្រី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/ ខេត្តសៀមរាប​។   លោក​វរសេនីយ៍ឯក ដួង សុខា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ រិ​ន វន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្ម​សំណង់ ស្នាក់​នៅ​ក្នុង ការដ្ឋាន​សំណង់ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ វ៉ា​ន់ លោម ភេទ​ស្រី អាយុ​១៣​ឆ្នាំ​។

មូលហេតុ ក្មេង​ស្រី​រង​គ្រោះ ដែល​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​ចាប់រំលោភ​នោះ​គឺ នៅ​ពេល​ដែល​រូប​នាង​កំពុង​ឈរ​ដាំបាយ​ក្នុង​បន្ទប់ ធ្វើ​សំណង់​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ លោក​បាន​បន្ត​ថា ក្រោយ​ពី​សួរនាំ​រួច​មក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕


https://www.youtube.com/watch?v=uGwzAfOZP04

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ