ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ថតរូប​សម័យ​ខ្មែរក្រហម​ម្នាក់ ត្រៀម​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ញ៉ែ​ម អេ​ន អតីត​អ្នក​ថតរូប​ប្រចាំ​នៅ​មន្ទីរ (​ស​២១) ឬ​គុក​ទួល​ស្លែង ក្ន​ង​របប​ខ្មែរក្រហម​បាន​ក្លាយជា​អគ្គលេខាធិការ​រង​នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹកនាំ​ដោយ​កូនប្រុស…

រាជធានី​ភ្នំពេញ ៖ លោក ញ៉ែ​ម អេ​ន អតីត​អ្នក​ថតរូប​ប្រចាំ​នៅ​មន្ទីរ (​ស​២១) ឬ​គុក​ទួល​ស្លែង ក្ន​ង​របប​ខ្មែរក្រហម​បាន​ក្លាយជា​អគ្គលេខាធិការ​រង​នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹកនាំ​ដោយ​កូនប្រុស លោក លន់ ន​ល់ គឺ​លោក លន់ ឫទ្ធិ​។ ក្នុង​វ័យ​ជាង​៥០​ឆ្នាំ​លោក ញ៉ែ​ម អេ​ន បាន​ថ្លែង​ថា លោក​ធ្លាប់​ឆ្លងកាត់​របប​ប៉ុ​ល​ពត ឬ​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក សា​ឡុ​ត ស ហៅ​ប៉ុ​ល ពត និង​ជា​អ្នក​ថតរូប​នា​សម័យ​នោះ ប្រចាំ​នៅ​មន្ទីរ​(​ស​២១) ឬ​គុក​ទួល​ស្លែង ដើម្បី​ថតរូប​អ្នកទោស​ទាំងអស់​ដែល​បាន​ចាប់​ចូល​ទីនោះ​។ លោក ញ៉ែ​ម អេ​ន លើក​ឡើង​ថា រូប​លោក​បានរ​ត់ទៅ​កាន់​ជាយ​ដែន​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​បន្ទាប់​ពី​របប​អាវ​ខ្មៅ​ប៉ុ​ល ពត​បាន​ដួល​រលំ​នា​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩​។

បន្ទាប់​ពី​សមាហរណកម្ម​នា​ទស​វត្ស​ទី​៩០ លោក​ក៏​បាន​ទទួល​តួនាទី​ជា​អភិបាលរង​ស្រុក​អន្លង់​វែង នៃ​ខេត្តឧត្តរមានជ័យ​។ ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ជាមួយនឹង​តួនាទី​ជា​អគ្គ​លេខា​ធិ​រង​នៃ​គណបក្ស ខ្មែរ​សាធារណរដ្ឋ និង​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​លោក​បាន​បង្ហាញ​ពី​ក្តី សង្ឃឹម​របស់​លោក​ថា គណបក្ស​ខ្មែរ​សាធារណរដ្ឋ អាច​មាន​សង្ឃឹម​ទទួល​បានការ​គាំទ្រ​ខ្លះ ឬ​ទទួល​បាន​អាសនៈ​ខ្លះ​។ លោក​បាន​លើក​ឡើង​ថា «​ខ្ញុំ​ពិតជា​មាន​ក្តី​សង្ឃឹមថា គណបក្ស​ខ្មែរ​សាធារណរដ្ឋ​នេះ​នឹង​មានការ​គាំទ្រ​។

ព្រោះ​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ដែល​បាន​ស្គាល់ ពី​របប​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​សេនាប្រមុខ លន់ ន​ល់ ដែល​ជា​ឪពុក​លោក​ប្រធាន លន់ ឫទ្ធិ​»​។ លោក ញ៉ែ​ម អេ​ន បាន​អះអាង​ថា លោក​បាន​ធ្លាប់​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជាមួយ បក្ស​សង្គ្រោះ​ជាតិ បក្ស​អំណាច​ខ្មែរ និង​បង្កើត​គណបក្ស​សាមគ្គី​ខ្មែរ តែ​ដោយសារ​តែ​គណបក្ស​របស់​លោក មិន​មាន​ឯកសារ និង​សកម្មភាព​នយោបាយ​គ្រប់គ្រាន់​ត្រូវ​បាន​រំលាយ ទើប​លោក​បាន​ដឹកនាំ​មន្ត្រី​របស់ លោក​មួយ​ចំនួន​មក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​វិញ​៕

កែសម្រួលដោយ