ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Mike Pompeo នាយកCIAអា​មេ​រិ​ក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទី​៧០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ថា ៖ សូម​ស្គាល់​លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​នៃ​សហរដ្ឋអាមេរិក ។ មាន​ជនជាតិ​អា​មេ​រិ​ក​មិន​ច្រើន​ទេ​ដែល​មាន​ប្រវត្តិរូប​ការងារ​ផ្សេង​ៗ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ថា ៖ សូម​ស្គាល់​លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​នៃ​សហរដ្ឋអាមេរិក ។ មាន​ជនជាតិ​អា​មេ​រិ​ក​មិន​ច្រើន​ទេ​ដែល​មាន​ប្រវត្តិរូប​ការងារ​ផ្សេង​ៗ​ច្រើន ដូច​លោក Mike Pompeo ។

នេះ​បើ​តាម​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​បាន​ផ្សាយ ។ ស្ថានទូត​បាន​អះអាង​ថា ៖ ដំបូង​លោក​រៀន​នៅ​សាលា West Point ជា​និពន្ធ​នាយក​ឲ្យ​ទស្សនាវដ្តី​ច្បាប់ Harvard Law Review ជា​សហគ្រិន​ជា​សមាជិក​សភា​អា​មេ​រិ​ក និង​ជានា​យក​ទីភ្នាក់ងារ CIA ។ ឥឡូវនេះ​បន្ថែម​ទៅ​ក្នុង​ប្រវត្តិរូប​នេះ គឺ​តំណែង​ជា​អ្នកការទូត​កំពូល​របស់​សហរដ្ឋអាមេរិក ។

លោក Pompeo ដែល​មាន​វ័យ​៥៤​ឆ្នាំ បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០១៨ ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទី​៧០ របស់​សហរដ្ឋអាមេរិក ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ដំបូង​គេ គឺ​លោក Thomas Jefferson ។ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​យល់ព្រម ក្នុង​សំឡេង​៥៧​ទល់​នឹង​៤២ ឲ្យ​លោក Pompeo ទទួល​តំណែង​បន្ត​ពី​លោក Rex Tillerson ។

អតីត​សមាជិក​សភា​មក​ទីក្រុង Wachita ក្នុង​រដ្ឋ Kansas គឺជា​ទីប្រឹក្សា​ជាទី​ទុកចិត្ត​របស់​លោក​ប្រធានាធិបតី Trump ។ ក្នុង​នាម​ជានា​យក​ទីភ្នាក់ងារ CIA ដោយ​លោក​ផ្តល់​ព័ត៌មាន​សម្ងាត់​រាល់ថ្ងៃ​ទៅ​លោក​ប្រធានាធិបតី នៅ​ក្នុង​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ។ លោក​ចូល​គ្រប់គ្រង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ក្នុង​ពេល​ដែល​បញ្ហា​មួយ​ចំនួន​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ នៅ​លើ​ឆាក​ពិភពលោក រាប់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដល់​ប្រទេស​អ៊ី​រ៉​ង់ ដល់​ប្រទេស​ស៊ី​រី រុ​ស្ស៊ី និង​ប្រទេស​ចិន ៕

កែសម្រួលដោយ