ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធប្តឹងប៉ូលិសចាប់ខ្លួនប្អូនថ្លៃ ក្រោយកា.ប់ប្តីរបួសបែកក្បាល

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​បាន​ប្តឹង​ប្អូនថ្លៃ​ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្តី​របស់​ខ្លួន​ជា​ច្រើន​កាំបិត កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ខ្ទង់​ពូក​ម៉​ល់ ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​បាន​ប្តឹង​ប្អូនថ្លៃ​ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្តី​របស់​ខ្លួន​ជា​ច្រើន​កាំបិត កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ខ្ទង់​ពូក​ម៉​ល់ ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​ក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​បណ្តាល​មក​ពី​ជន​រង​គ្រោះ​បាន​ស្តីប្រដៅ​ដល់​ជន​ដៃដល់​ជា​ប្អូន​ព្រោះតែ​មាន​អ្នក​ភូមិ​និយាយ​ប្រាប់​ថា ជន​ដៃដល់​តែ​វាយ​គេ​វាយ​ឯង​បី​បួន​ដង​ហើយ ។ ក្រោយ​និយាយ​ណែនាំ​ប្អូន​រួច ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​គ្នីគ្នា​៤​នាក់​អង្គុយ​ផឹកស្រា​.​ស​មិន​ទាន់​អស់​ស្រួលបួល​ផង​ក៏​ត្រូវ​ជនសង្ស័យ​លប​កាប់​៤​កាំបិត​ចំ​ដៃ ក្បាល និង​ខ្នង ត្រូវ​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯង​ជន​ក្នុងស្រុក​អូរ​រាំង ។

លោក​អធិការរង​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ដឿ​ង ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ ដឿ​ង ក្រាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​បងប្អូន​បង្កើត​នឹង​គ្នា​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ពូ​ត្រំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ជាមួយ​គ្នា ។ បច្ចុប្បន្ន​ករណី​នេះ​ជំនាញ​កំពុង​អនុវត្ត​ន៏​នីតិវិធី​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ