ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រាក្លែមសម្តីដាក់គ្នាដល់ពេលតឹងសរសៃ.កព្រួតគ្នាវាយម្នាក់ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​បណ្តាល​ស្លាប់​មនុស្ស​ម្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​វាលស្រែ​តំបន់​ត្រពាំង​ចក​ខាងក្រោយ​វត្ត​បិ​ណ្តី​យ៍ ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ នៅ​ក្នុងភូមិ​បិ​ណ្តី​យ៍ ឃុំ​ព្រៃ​គុយ…

ខេត្តកំពង់ធំ ៖ ករណី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​បណ្តាល​ស្លាប់​មនុស្ស​ម្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​វាលស្រែ​តំបន់​ត្រពាំង​ចក​ខាងក្រោយ​វត្ត​បិ​ណ្តី​យ៍ ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ នៅ​ក្នុងភូមិ​បិ​ណ្តី​យ៍ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ជន ហ៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​ង​ន ស្រុក​សន្តាន់ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​៧​និង​០០​នាទី​យប់ នៅ​ចំណុច​កើតហេតុ​ខាងលើ​ក្រុម​រថយន្ត​ដឹក​ដី​មាន​អ្នកបើកបរ​ពីរ​នាក់ និង​អ្នកបើកបរ​គ្រឿងចក្រ​កាយ​ដី ម្នាក់​រួម​មាន​ទី​១-​ឈ្មោះ ធឿ​ន ប៊ុ​ន ហំ ហៅ​សី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​ង​ន ស្រុក​សន្តាន់​, ទី​២-​ឈ្មោះ ហុង ភក្តី ហៅ​ភាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បិ​ណ្តី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ (​ជា​ជន​បង្ក​) និង​ទី​៣-​ជន​រង​គ្រោះ​ឈ្មោះ ជន ហី បាន​នាំ​គ្នា​ផឹកស្រា​.​ស​ផង​ក្លែមពាក្យ​សម្តី​ផង​អស់​ប្រហែល​១​លី​ត្រ​ពេល​តឹង​សរសៃ​.​ក​ដាក់​គ្នា ។

ពេល​នោះ​ឈ្មោះ ប៊ុ​ន ហំ ហៅ សី ក៏​បាន​ងើប​ដើរ​បម្រុង​ទៅ​ដួស​បាយ​ហូប​មុន ស្រាប់តែ​ឈ្មោះ ហុង ភក្តី ហៅ​ភាក់ បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​ក៏​ស្ទុះ​ទៅ​វាយ​ឈ្មោះ សី មួយ​ដៃ​រួច​ក៏​ដើរទៅ​ក្នុងភូមិ​បាត់​មួយសន្ទុះ​ក្រោយមក​ឃើញ​ឈ្មោះ ហុង ភក្តី ហៅ​ភាក់ ក៏​ដើរ​ត្រលប់​មក​វិញ​ដោយ​មាន​គ្នា​ពីរ​នាក់​មក​ជាមួយ និង​បងថ្លៃ​ម្នាក់​ទៀត​ឈ្មោះ កួន វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា​ពេល​មក​ដល់​កន្លែង​ស៊ីផឹក​វិញ ហើយ​ក៏​បាន​ស្រែ​កថា «​ឯណា​អា​សី? អា​សី​វា​ទៅ​ណា​ហើយ?​» ឃើញ​ដូច្នោះ​ឈ្មោះ សី ក៏​រត់​កាត់​វាលស្រែ​ទៅ​ទិស​ខាងកើត​បាត់ ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​ឈ្មោះ ជន ហ៊ី ក៏​បាន​ឃាត់​អ្នក​ទាំង​ពីរ​កុំឱ្យ​បង្ករឿង​វែង​ឆ្ងាយ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បងប្អូន​ព្រួត​គ្នា​វាយ​នឹង​ដែក ព្រមទាំង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ដោយសារ​តែ​របួសធ្ងន់​ពេក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ។

ករណី​នេះ​បង្ក​ឡើង​ដោយសារ​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​គ្នា សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​តាម​ចាប់ខ្លួន​ជន​បង្ក​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ