ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖ សម្រាប់​ខែមេសា​ទទួល​បាន​៤៨​បណ្តឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ហៅ​កាត់​ថា ACU នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ទទួល​អ្នក​មក​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន​១១៧២​នាក់ និង​ទទួល​បាន​ពាក្យបណ្តឹង​ចំនួន​៤៨ ។ នេះ​បើ​ការ​លើក​ឡើង​របស់​លោក…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ហៅ​កាត់​ថា ACU នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ទទួល​អ្នក​មក​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន​១១៧២​នាក់ និង​ទទួល​បាន​ពាក្យបណ្តឹង​ចំនួន​៤៨ ។ នេះ​បើ​ការ​លើក​ឡើង​របស់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រ​ឆាំ​អំពើ​រពុក​រលួយ ។

លោក​ឱម យ៉ិ​ន​ទៀង បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ អាណត្តិ​នៃ​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ក្រោម​អធិបតីភាព​លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​មាន​សមាជិក​ចូលរួម​៨​រូប នៃ​ចំនួន​សមាជិក​សរុប​១១​រូប​ថា សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​នៅ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៨ បាន​ទទួល​អ្នក​មក​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន​១១៧២​នាក់ ដែល​ក្នុង​នោះ​ទទួល​បានការ​តែងតាំង​ថ្មី​ចំនួន​៩១០​នាក់ លាលែង​ចប់​អាណត្តិ​ចំនួន​១២៧​នាក់ ចូល​និវត្តន៍​ចំនួន​៦​នាក់ និង​ប​ញ្ឃ​ប់​ពីមុខ​ដំណែង​ចំនួន​១២៩​នាក់ ។

លោក​ប្រធាន​អង្គភាព​ក៏​បាន​បញ្ជាក់​ថា សម្រាប់​ខែមេសា​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៤៨​ពាក្យបណ្តឹង ក្នុង​បណ្តឹង​អនាមិក​ចំនួន​១១ ពាក្យបណ្តឹង ស្មើរ​នឹង​២៣​ភាគរយ ។

លោក​ក៏​បាន​លើក​ឡើង​ថា អង្គភាព​ក៏​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​សម្អាត ប្រាប់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ហើយ​ទាំង​ធនាគារជាតិ​ដែល​មាន​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ​ជា​សេនាធិការ​ទាំង​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​សុទ្ធតែ​មានការ​រីក​ចម្រើន​ថ្មី​ៗ​ទៀត​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ។

ក្រោយ​ពី​ការ​ស្តាប់​ការ​លើក​ឡើង​របស់​លោក​ឱម យ៉ុ​ន​ទៀង​រួច លោក​តុ​ម សំ​ប្រធាន​ក្រុ ម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​រពុក​រលួយ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ ក្នុង​ការ​បន្ត​ជំរុញ​ដោយ​អត់ធ្មត់​ដល់​មន្ត្រី​ជាប់​កាតព្វកិច្ច ឲ្យ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។

លោក​ប្រធាន​ក៏​បាន​ជំរុញ​ដល់​អង្គភាព​ប្រឆាំង​ប្រឆាំង​អំពើ​រពុក​រលួយ​បន្ត​អនុវត្ត​ការ​អប់រំ បង្កាត់​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​តែ​ជា​វិធានការ​ស្នួល​ក្នុង​ការ​កាត់​ប​ន្ថ យ​អំពើ​ពុក​រលួយ ដើម្បី​លើក​ស្ទួយ​សង្គម​ឲ្យ​មាន​ភាព​ស្អាតស្អំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ