ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​រន្ធត់​! បុក​កិន​ស្ត្រី​ម្នាក់​ឡើង​ខ្ទេច​សាច់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​ពីក្រោយ ហើយ​កិន​ស្ត្រី​ម្នាក់​ចំ​ដងខ្លួន​ឡើង​បែក​ខ្ទេច បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​តែ​ម្តង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី នៅ​ចំណុច​ភ្នំពេញ​ហានូយ នៅ​ក្នុងភូមិ​ឃ្មួ​ញ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​ពីក្រោយ ហើយ​កិន​ស្ត្រី​ម្នាក់​ចំ​ដងខ្លួន​ឡើង​បែក​ខ្ទេច បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​តែ​ម្តង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី នៅ​ចំណុច​ភ្នំពេញ​ហានូយ នៅ​ក្នុងភូមិ​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ធុន​ធំ​ដឹក​ថ្ម ពណ៌​ខៀង ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣A-១៣១៥  ។ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​ឃាត់ខ្លួន ដែល​មានឈ្មោះ មា​គ វិបុល ភេទ​ប្រុស ទី​កំណើត​នៅ​ភូមិ​ទូក​រទេះ ស្រុក​អង្គស្នួល ឃុំ​លំហាច ខេត្តកណ្តាល ។

​រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ អោ​ក កេង ភូមិ​ថ្មគោល​១ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​គាត់​បាន​ជិះ​ម៉ូតូឌុប​ម៉ាក​សេ​១២៥ ស្លាក​លេខ​ភ្នំពេញ ​១BX-៧៩៦៤ ។

ប្រភព​ព័ត៌មាន​បុរស​ម្នាក់​ឈ្មោះ ឡុ​ង ឈឿ​ន អាយុ​៣៩​ឆ្នាំ គាត់​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប នៅ​ភូមិ​ព្រែក​តាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ដឹក​ស្ត្រី​រង​គ្រោះ​ធ្វើ​ដំណើរ​ថា​ទៅ​ចោម​ចៅ លុះដល់​ចំណុច​កើតហេតុ គាត់​ក៏​បាន​បត់​ទៅ​ផ្លូវអាកាស​ខ្ញុំ ពេល​កំពុង​បត់​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​ថ្ម​នោះ​មក​ពីក្រោយ​បាន​បុក​កិន​ស្ត្រី​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​តែ​ម្តង ដែល​រថយន្ត​បាន​កិន​ខ្ទេច​បែក​ឆ្អឹង​ដងខ្លួន ។ ដោយ​គាត់​វិញ​ពេល​បុក​ទៅ​គាត់​បាន​ខ្ទាត​ចេញ សំណាងល្អ​គាត់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ ។

គួរ​បញ្ជាក់​ថា ៖ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​កង់​រថយន្ត​កិន​ឡើង​ខ្ទេច វល់​តែ​ម្តង ថ្លើម សួត​ផ្ទុះ​ចេញ​មក​ខាងក្រៅ បំណែក​ឆ្អឹង​កង​ខ្នង​ខ្ទេច​ខ្ទាត​ចេញ​មក​ខាងក្រៅ​​ដែល​មើលទៅ​រន្ធត់​ជាទី​បំផុត ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ