ដំណឹងល្អ PSG ប្រកាសថា Neymar នឹងចូលប្រកួតវិញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ
តាមប្រភពព័ត៌មាន ESPN បានឲ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint- Germain បានប្រកាសថា ជើងខ្លាំងប្រចាំក្លិប Neymar…
តាមប្រភពព័ត៌មាន ESPN បានឲ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint- Germain បានប្រកាសថា ជើងខ្លាំងប្រចាំក្លិប Neymar…
តាមប្រភពព័ត៌មាន ESPN បានឲ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint- Germain បានប្រកាសថា ជើងខ្លាំងប្រចាំក្លិប Neymar នឹងចូលលេងឲ្យក្លិបវិញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះបន្ទាប់ពីរងរបួសសម្រាកអស់ពេលជាច្រើនខែ ។
កីឡាករអាយុ២៦ឆ្នាំ Neymar ត្រូវបានខកខានមិនបានប្រកួតតាំងពីត្រូវរងរបួសបាក់ឆ្អឹងបាតជើងខាងស្តាំនៅក្នុងការប្រកួតជាមួយនឹង Marseille កាលពីចុងខែកុម្ភៈ ។ រូបគេបានធ្វើការវះកាត់នៅប្រទេសប្រេស៊ីលដែលជាស្រុកកំណើតអស់ពេលជាច្រើនខែ ។
ក្លិបអ្នកមានបារាំង PSG បានប្រកាសថា «នៅក្នុងការពិនិត្យទៅលើសុខភាព Neymar កាលពីថ្ងៃសៅរ៍ ដោយវេជ្ជបណ្ឌិតរបស់ PSG លោក Eric Rolland និង វេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិប្រេស៊ីលលោក Rodrigo Lasmar បានរកឃើញថារបួសរបស់ Neymar មានការវិវត្តន៍ទៅរកភាពប្រសើរលឿន ដែលអាចឲ្យដោះឧបករណ៍ជំនួយចេញដោយគ្មានបញ្ហា ។ Neymar នឹងត្រូវហាត់រៀនដើរបន្ថែមនៅប្រេស៊ីលហើយនឹងនៅកន្លែងហ្វឹកហាត់របស់ PSG» ។
ចំពោះ Neymar ផ្ទាល់ក៏បានបង្ហើបជាសាធារណៈថា រូបគេរំពឹងថា នឹងអាចចូលលេងវិញនៅថ្ងៃទី១៧ ខែឧសភា ដែលអាចនឹងជាការប្រកួតវគ្គចុងក្រោយរបស់ PSG សម្រាប់រដូវកាលនេះ មុនពេលត្រូវទៅត្រៀមខ្លួនប្រកួត World Cup សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ៕
ចែករំលែកព័តមាននេះ