ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ដាក់​មួយ​ម៉ាត់​ឲ្យ Messi ចុក ក្រោយ Barca ឈ្នះ LaLiga

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា Ronaldo ផ្ញើ​ពាក្យ​ជូរ​ចត់​មិន​គួរ​ឲ្យ​ស្តាប់​ទៅ​កាន់​គូប្រជែង​យូរ​ឆ្នាំ​របស់​ខ្លួន Lionel Messi ក្រោយ Barcelona…

តាម​ប្រភព​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា Ronaldo ផ្ញើ​ពាក្យ​ជូរ​ចត់​មិន​គួរ​ឲ្យ​ស្តាប់​ទៅ​កាន់​គូប្រជែង​យូរ​ឆ្នាំ​របស់​ខ្លួន Lionel Messi ក្រោយ Barcelona ឈ្នះ​ជា​ជើងឯក​អេ​ស្ប៉ា​ញ​ក្នុង LaLiga បន្ទាប់​ពី​ឈ្នះ Deportivo La Coruna ។

តាម​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​អេ​ស្ប៉ា​ញ Ronaldo បាន​ប្រាប់ Messi ថា ការ​អបអរសាទរ​របស់ Barcelona មិន​គួរ​ឲ្យ​ប្រព្រឹត្ត​ទៅ​នោះ​ទេ ព្រោះតែ Real Madrid កំពុង​តែ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ Champions League ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សារព័ត៌មាន Don Balon បាន​ប្រាប់​ទៀត​ថា Ronaldo បាន​ដាក់​ផ្លែផ្កា​ទៅ​កាន់ Messi ថា ខ្លួន​នឹង​ឈ្នះ Ballon d’Or ប្រសិនបើ​អាច​ជួយ​ក្លិប​អធិរាជ​ស​ឲ្យ​ឈ្នះ Champions League ។

ចំពោះ Messi វិញ​មិន​បាន​ឈឺក្បាល​អ្វី​ឡើយ ។ រូបគេ​បាន​និយាយ​ថា «​យើង​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ឈ្នះ​លី​គ (Laliga) លើក​នេះ ។ ពួក​យើង​ដឹង​ថា វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ឈ្នះ LaLiga ។ ដោយសារ​តែ​ហេតុនេះ​ហើយ​យើង​ឲ្យ​តម្លៃ​វា​ហើយ​យើង​ធ្វើការ​អបអរសាទរ​សម្រាប់​ជ័យជម្នះ​មួយ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ