ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត… រកឃើញវិញ តែបែរក្លាយជា​សាកសព​ម៉ូតូ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សល់​តែ​គ្រោងឆ្អឹង ​ក្នុង​គុម្ព​ឫស្សី​ដែល​ដុះ​នៅ​មាត់​អូរ​ក្បែរ​ទី​ប៉ាឆា ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩  មេសា…

ខេត្តស្ទឹងត្រែង ៖ ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សល់​តែ​គ្រោងឆ្អឹង ​ក្នុង​គុម្ព​ឫស្សី​ដែល​ដុះ​នៅ​មាត់​អូរ​ក្បែរ​ទី​ប៉ាឆា ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩  មេសា ដែល​សង្ស័យ​ថា​ ចោរលួច​យក​មក​លាក់​ទុក ហើយ​ត្រូវ​ភ្លើង​ឆេះ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន ​ចូល​ថ្ងៃ​ទី​២៩  មេសា ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទី​ប៉ាឆា បានឃើញ​ភ្លើង​ឆេះ​គុម្ព​ឫស្សី​ដ៏​ធំ​មួយ​ ដុះ​អម​មាត់​អូរ​គ្មាន​ទឹក ​ដោយ​មិនដឹង​មូលហេតុ ។ លុះ​ព្រឹក​ឡើង​ទៅ​មើល ឃើញ​ម៉ូតូ​មួយ​គ្រឿង​ឆេះ​ហ្មត់​សល់​តែ​គ្រោងឆ្អឹង ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រះ​ឫស្សីចុះ​ទៅ​ពិនិត្យ ។ លោក ប៊ុ​ន រតនា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់ស្រះ​ឫស្សីក្រុង​ស្ទឹង​ត្រែង​ឱ្យ​ដឹង​ថា កាលពី​វេលា​រំលង​អធ្រាត្ រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមេសា បុរស​ម្នាក់​ឈ្មោះ សុខ សា​អែម អាយុ​២៣​ឆ្នាំ បាន​រាយការណ៍​អំពី​ការ​បាត់​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ឌ្រី​ម​ស៊េរី​ ឆ្នាំ​២០១៨ ខណៈ​ទុក​នៅ​មុខ​ផ្ទះ​ ដោយ​មិន​បាន​ដក​សោ​ចេញ ។ លោក​បន្ត​ថា លុះ​ព្រឹក​ឡើង ទើប​ឮ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទី​ប៉ាឆា​រាយការណ៍តាម​ទូរស័ព្ទ​ថា បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង ដែល​ទំនង​ចោរ​យក​មក​លាក់​នៅ​ក្នុង​គុម្ព​ឫស្សី ។ ពេល​ទៅពិនិត្យ​ជាក់ស្តែង ក៏​បាន​ហៅ​ម្ចាស់​ម៉ូតូ​ដែល​បាត់កាលពី​យប់​ទៅ​ផ្ទៀងផ្ទាត់​លេខ​តួ និង​លេខ​ម៉ាស៊ីន​ទើប​ដឹង​ថា ជា​ម៉ូតូ​ដែល​បាត់​កាលពី​យប់ ។

តាម​ការ​សន្និដ្ឋាន​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ដឹង​ថា ម៉ូតូ​នោះ​ក្រោយ​ពី​ចោរលួច​បាន​ហើយ​ក៏​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​អូរ​មានដុះ​ដើម​ឫស្សី ក្បែរ​ទី​ប៉ាឆា​ស្ថិត​នៅ​ភូមិ​លើ សង្កាត់ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។ បន្ទាប់​មក ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លឹក​ប្ញ​ស្សី​ចាស់​ៗ​ ដែល​ជ្រុះ​បង្ក​ឲ្យ​រាលដាល​ឆេះ​ដល់​ម៉ូតូ​ដែល​លាក់​ទុក​ទីនោះ លុះ​វេលា​ម៉ោងជាង​៤​ទៀប​ភ្លឺ​ ទើប​ធ្លាក់​ភ្លៀង តែ​ម៉ូតូ​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​មុន​ពេល​ធ្លាក់​ភ្លៀង​ទៅ​ហើយ ។
លោក ហោ វុ​ទ្ធី នាយការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជាក់​កាលពី​ព្រឹកថ្ងៃ​ទី​២៩ ខែមេសា​ថា ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រះ​ឫស្សី កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក៏​បាន​ចុះ​ពិនិត្យ​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​ម្ចាស់​ម៉ូតូ ក្រោយមក​ទើប​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕


អត្ថបទសរសេរ ដោយ