ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​នារី​ម្នាក់​ស្លា.ប់ ដោយសារ​បុក​រះ​បន្តបន្ទាប់ (​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​នេះ មាន​ករណី​រថយន្ត​ដឹកដី​យី​ឌុ​ប​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ Today ហើយ​បាន​រុញ​ទៅ​ខ្ទប់​ប៉ះ​រថយន្ត​ដែល​ស្ទួ​ច​ចត​នៅ​ស្ងៀម បន្ទាប់​មក​បាន​បុក​រះ​ម៉ូតូ​គប់​ជ្រុង​មួយ បណ្តាល​ឲ្យ​រង​របួស​ម្នាក់ ហើយបាន​បុក​រថយន្តការី​ឆ្លាម​មួយ​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​នេះ មាន​ករណី​រថយន្ត​ដឹកដី​យី​ឌុ​ប​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ Today ហើយ​បាន​រុញ​ទៅ​ខ្ទប់​ប៉ះ​រថយន្ត​ដែល​ស្ទួ​ច​ចត​នៅ​ស្ងៀម បន្ទាប់​មក​បាន​បុក​រះ​ម៉ូតូ​គប់​ជ្រុង​មួយ បណ្តាល​ឲ្យ​រង​របួស​ម្នាក់ ហើយបាន​បុក​រថយន្តការី​ឆ្លាម​មួយ​គ្រឿង​ទៀត នៅ​ផ្លូវជាតិ​លេខ​៣ សង្កាត់​ឆេះរ​ទេស ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​មានឈ្មោះ កាន់ លី​ន ភេទ​ស្រី អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ចេញពី​ផ្សារ​បុរី​សន្តិភាព​១ បំណង​ទៅ​ផ្ទះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដែល​បត់​ទៅ​ត្បូង ហើយ​ក៏​ត្រូវ​រថយន្ត​យី​ឌុ​ប​បុក​រះ​ប៉ះ​នាង​បណ្តាល​ឲ្យ​ស្លាប់ ។

ចំណែក​រថយន្ត​ដឹក​ដី​យី​ឌុ​ប​នោះ​ពណ៌​ស មាន​ស្លាក​លេខ​តាកែវ ៣A- ១០៣៣ ៕

​ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ