ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីងពាង​វ័យ​៤៣​ឆ្នាំ​ដែល​គេ​ស្គាល់​ថា​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក​បាន​ស្លា.ប់ ក្រោយ​ត្រូវ​ស្រាំងទិច

7 ឆ្នាំ មុន
  • ភ្នំពេញ

អូស្ត្រាលី ៖ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អូស្ត្រាលី​បានឱ្យ​ដឹង​ថា សត្វ​ពីងពាង​ដែល​អាយុកាល​បាន​បំបែក​ឯតទគ្គ​កម្ម​អស់​រយៈពេល​៤៣​ឆ្នាំ និង​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក​បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​ស្រាំងទិច​ជា​ច្រើន​ទ្រនិច ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ msn ។…

អូស្ត្រាលី ៖ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អូស្ត្រាលី​បានឱ្យ​ដឹង​ថា សត្វ​ពីងពាង​ដែល​អាយុកាល​បាន​បំបែក​ឯតទគ្គ​កម្ម​អស់​រយៈពេល​៤៣​ឆ្នាំ និង​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក​បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​ស្រាំងទិច​ជា​ច្រើន​ទ្រនិច ។

នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ msn ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា Agence France-Press បាន​រាយការណ៍​ថា សត្វ​ពីងពាង​ដែល​ត្រូវ​បាន​គេ​ស្គាល់ ជា​ពីងពាង​លេខ​16 ដោយ​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អូស្ត្រាលី​នោះ គឺជា​ពីងពាង​ញី​មួយ​ក្បាល​ដែល​រស់នៅ​ក្នុង​តំបន់​កណ្តាល Wheatbelt នៃ​ប្រទេស​អូស្ត្រាលី​ភាគ​ខាងលិច ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សត្វ​ពីងពាង​មិន​បាន​ស្លាប់​ដោយសារ​អាយុ​ចាស់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​សម្លាប់​ដោយសារ​ស្រាំងទិច​ជា​ច្រើន​ទ្រនិច ។

យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែមករា នៅ​ទស្សនាវដ្តី​ជីវសាស្ត្រ​អភិរក្ស​ជីវៈ​ប៉ា​ស៊ី​ហ្វិ​ក​បានឱ្យ​ដឹង​ថា សត្វ​ពីងពាង​នេះ គឺ​មាន​អាយុ​វែង និង​បាន​ឈ្នះ​នូវ​កំណត់​ត្រា​ចាស់​ពី​សត្វ​ពីងពាង​មុន ដែល​មានឈ្មោះ​ថា tarantula អាយុ 28 ឆ្នាំ​នៅ​ម៉ិ​ក​ស៊ិ​ក ។ ពីងពាង​លេខ​16 ត្រូវ​បាន​គេ​រក​ឃើញ​ក្នុងអំឡុងពេល​សិក្សា​ពី​ស្ថិតិ​ពីងពាង​ឆ្នាំ​1974 ហើយ​ត្រូវ​បាន​តាមដាន​ដោយ​អ្នក​ស្រាវជ្រាវ​តាំងពី​ពេល​នោះ​មក ។

លោក Leanda Mason អ្នកនិពន្ធ​នាំមុខ​នៅ​ក្នុង​ការ​សិក្សា​បាន​ថ្លែង​ថា «​សម្រាប់​ការ​យល់​ដឹង​របស់​យើង គឺ​ពីងពាង​នេះ​ជា​សត្វ​មាន​វ័យចាស់​បំផុត​ដែល​ធ្លាប់​កត់ត្រា​កន្លង​មក ហើយ​ជីវិត​ដ៏​សំខាន់​របស់​ពីងពាង​ញី​មួយ​នេះ បាន​អនុញ្ញាត​ឱ្យ​យើង​សិក្សា​បានដឹង​លើ​ឥរិយាបថ​របស់​សត្វ​ពីងពាង និង​កម្លាំង​ច​លករ​របស់​វា​» ។ លោក Mason បាន​និយាយ​ថា ក្រុម​លោក​ពិតជា «​ពិបាក​» ទទួលយក​លើ​ការ​ស្លាប់​របស់​ពីងពាង​ញី​មួយ​ក្បាល​នេះ ។

សត្វ​ពីងពាង​ត្រចៀក (Trapdoor spiders) ជា​ទូទៅ​ត្រូវ​បាន​ប្រទះ​ឃើញ​រស់នៅ​ទូ​ទាំង​ប្រទេស​អូស្ត្រាលី និង​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ក៏​ដូច​ជា នៅ​ក្នុង​តំបន់​លំនៅ​ដ្ឋា​ន​ដែល​ជា​ធម្មតា​វា​មានជីវិត​រស់នៅ​រវាង​៥ ដល់​២០ ឆ្នាំ ។ ពីងពាង​ញី​ភាគច្រើន​រស់នៅ​ស្ទើរតែ​ទាំងអស់​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ក្នុង​រូង និង​មិន​ត្រូវ​បាន​ចាត់​ទុក​ថា មាន​គ្រោះថ្នាក់​ចំពោះ​មនុស្ស​ទេ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ