ខេត្តកំពង់ស្ពឺ ៖ សពស្ត្រីម្នាក់ត្រូវបានម្តាយប្រទះឃើញអណ្តែតនៅក្នុងអណ្តូងទឹកក្រោយផ្ទះចម្ងាយ៧០ម៉ែត្រស្ថិតក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងស្ពឺ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិកើតហេតុខាងលើ ។

បើតាមសម្តីរបស់លោក ណុល ដារ៉ា ប្រធានការិល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើលមានស្ត្រីម្នាក់ឈ្មោះ ម៉ន ឡង អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ត្រូវជាម្តាយស្ត្រីរងគ្រោះ គាត់បានយកខោអាវទៅបោកគក់នៅក្បែរអណ្តូងក្រោយផ្ទះ ពេលនោះក៏ប្រទះឃើញសពអណ្តែតក្នុងអណ្តូងហើយគាត់ក៏មិនទាន់ដឹងថា សពក្នុងអណ្តូងនោះជាកូនស្រីរបស់គាត់នោះទេ ។ ក្រោយមន្ត្រីជំនាញស្រង់សពស្ត្រីរងគ្រោះមកពិនិត្យទើបស្ត្រីខាងលើដឹងថា សពនេះជាកូនស្រីរបស់គាត់មានឈ្មោះ ផៃ សុខគៀង អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។

ស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់បានបាត់ទាំងប្តី និងប្រពន្ធតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មកម៉្លេះ តែមុនពេលបាត់កូនស្រី និងកូនប្រសារពួកគេទាំងពីនាក់បានឈ្លោះប្រកែកគ្នា ។ ដោយសារកូនប្រសាប្រច័ណ្ឌកូនស្រីរបស់គាត់រហូតដល់ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ទើបគាត់ប្រទះឃើញសពកូនស្រីគាត់ក្នុងអណ្តូងតែមិនដឹងថា ជាកូនរបស់ខ្លួនឡើយ ។
ករណីនេះសមត្ថកិច្ចជំនាញដាក់ការសង្ស័យជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ ។ ជនសង្ស័យដែលត្រូវជាប្តីស្ត្រីរងគ្រោះមានឈ្មោះ ម៉ាប់ វុទ្ឋី ហៅម៉ាប់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់កំពុងគេចខ្លួនបាត់ ។ បើទោះជាយ៉ាងណាសមត្ថកិច្ចបានដាក់ការសង្ស័យថា ជនដៃដល់គឺជាប្តីស្រ្តីរងគ្រោះពេលនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវតាមចាប់ប្តីចិត្តកំណាចយកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ