ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិរាជ​ស Real Madrid ឬ​យក្ស​អា​ល្លឺ​ម៉​ង់ Bayern ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​យប់​នេះ?

6 ឆ្នាំ មុន

ក្រុម​ម្ចាស់ផ្ទះ Real Madrid បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​សត្រូវ​ចាស់ Bayern ​នៅ​ក្នុង​ជំនួប​ឆេ​ម​ពាន​លី​គ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​នា​រាត្រី​នេះ(ម៉ោង១និង៤៥នាទីរំលងអធ្រាត្រ) ។ Real Madrid ដែល​ជា​ក្រុម​ជើងឯក​ចាស់​ពានរង្វាន់​នេះ…

ក្រុម​ម្ចាស់ផ្ទះ Real Madrid បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​សត្រូវ​ចាស់ Bayern ​នៅ​ក្នុង​ជំនួប​ឆេ​ម​ពាន​លី​គ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​នា​រាត្រី​នេះ(ម៉ោង១និង៤៥នាទីរំលងអធ្រាត្រ) ។

Real Madrid ដែល​ជា​ក្រុម​ជើងឯក​ចាស់​ពានរង្វាន់​នេះ នៅ​តែ​រក្សា​ទម្រង់​លេង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​បើ​ទោះជា​មាន​បញ្ហា​ខ្លះ​ពេល​លេង​នៅ​ក្នុង​លី​គ​ក្តី ។ ក្រុម Real Madrid ហាក់​ស្គាល់​ពី​ប្រព័ន្ធ​លេង និង​ចំណុចខ្សោយ​របស់ Bayern កាន់តែ​ច្បាស់​បន្ទាប់​ពី​ប៉ះ​គ្នា​ក្នុង​ជំនួប​ជើង​ទី​១​កាលពី​ស​ប្តា​ហ៍​មុន​រួច​មក ។

ទន្ទឹម​នឹង​នេះ Ronaldo គឺជា​កីឡាករ​ដែល​ស្ទើរតែ​អាច​រក​គ្រាប់​បាល់​ជូន​ក្រុម​គ្រប់ការ​ប្រកួត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គូសត្រូវ​ពិបាក​នឹង​តាម​បិទ ។ ដូច្នេះ Real Madrid នឹង​មិន​ញញើត​ក្នុង​ការ​បើកទ្វារ​ទទួល Bayern នៅ​ទឹកដី​ខ្លួនឯង​ឡើយ ស្រប​ពេល​កូនក្រុម​របស់​ខ្លួន ពុំ​មាន​កីឡាករ​សំខាន់​រូប​ណា​អវត្តមាន​នោះ​ទេ ។

គួរ​បញ្ជាក់​ថា Real Madrid គ្រាន់តែទប់​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ក៏​ពួក​គេ​មានឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ ។ ម្យ៉ាងទៀត ក្រុម​ស្តេច​សនឹង​កាន់តែ​ខំប្រឹង​ដើម្បី​អាច​បន្ត​ក្តី​ស្រមៃ​លើក​ពាន​ឱ្យ​បាន​បី​រដូវ​កាល​ជាប់​ៗ​គ្នា ។

ក្រុម Bayern ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Heynckes នៅ​តែ​មិនមែន​ជា​ដៃគូ​តទល់​ជាមួយ Real Madrid ដដែល​នា​រដូវ​កាល​នេះ ។ ជាក់ស្ដែង​ការ​បង្ហាញខ្លួន​នៅ​ឆេ​មពាន​​​លី​គ​៤​ឆ្នាំ​ចុង​ក្រោយ​ចាប់តាំងពី​រដូវ​កាល ២០១៣-២០១៤ ដល់ ២០១៥-២០១៦ ក្រុម​ដែល​មាន​រហស្សនាម​ថា​តារា​រះ​ទិស​ខាងត្បូងមួយ​នេះ​សុទ្ធតែ​បាន​ឡើង​មក​ដល់​វគ្គ​នេះ​៣​ដង​ជាប់​គ្នា ប៉ុន្តែ​មិន​ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ ខណៈ​រដូវ​កាល​មុន​ពួក​គេ​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​៨​ក្រុម​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ផង​ដែរ ។ ការ​ប្រកួត​ជើង​ទី​២​យប់​នេះ Bayern ត្រូវការ​ឈ្នះ​យ៉ាង​ហោច​ណាស់​២​គ្រាប់​ទល់​នឹង​០ ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។

ទន្ទឹម​នឹង​នេះ Bayern អាច​នឹង​លេង​ដោយ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា​៖ Jerome Boateng, Kingsley Coman, និង Arturo Vidal ខណៈ David Alaba និង Arjen Robben កំពុង​ស្ថិត​ក្នុង​ភាព​មន្ទិល​នៅឡើយ ។ ការ​ប្រកួត​ជើង​ទី​២​នា​រាត្រី​នេះ​ត្រូវ​បាន​គេហទំព័រ​ទស្សន៍​ទាយ​កីឡា​សន្និដ្ឋាន​ថា ក្រុម​ម្ចាស់ផ្ទះ​មាន​សមត្ថភាព​គាបសង្កត់​គូប្រកួត​របស់​ខ្លួន​ទាំង​ពីរ​តង់ ថែម​ទាំង​អាច​យកឈ្នះ​ដោយ​លទ្ធផល ២​ទល់​នឹង​០​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ