ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន

5 ឆ្នាំ មុន

កម្លាំង​ប្រយុទ្ធ​របស់​អា​ហ្ស​ង់​ទី​ន ដែល​ជា​ក្រុមរងជើង​ឯក World Cup កាលពី​រដូវ​កាល​មុន ហាក់​រង​ព្យុះ​ភ្លៀង​ជា​ច្រើន​មុន​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​នេះ ។ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​តារាង​របស់ FIFA អា​ហ្ស​ង់​ទី​ន​ស្ទើរតែ​បាត់បង់​ឱកាស​ទៅ​ហើយ​នា​រដូវ​កាល​នេះ…

កម្លាំង​ប្រយុទ្ធ​របស់​អា​ហ្ស​ង់​ទី​ន ដែល​ជា​ក្រុមរងជើង​ឯក World Cup កាលពី​រដូវ​កាល​មុន ហាក់​រង​ព្យុះ​ភ្លៀង​ជា​ច្រើន​មុន​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​នេះ ។ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​តារាង​របស់ FIFA អា​ហ្ស​ង់​ទី​ន​ស្ទើរតែ​បាត់បង់​ឱកាស​ទៅ​ហើយ​នា​រដូវ​កាល​នេះ ប៉ុន្តែ​ជំនួប​ជុំ​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ​ក្នុង​តំបន់​ជាមួយ​អេក្វាទ័រ ក្រុម​ដែល​មាន​រហស្សនាម​ «​ពពក​ស​»បាន​លត់​៣​គ្រាប់​ទល់​នឹង​១ ធ្វើ​ឱ្យ​ពួក​គេ​មាន​កៅអី​សម្រាប់ World Cup ។

បើ​និយាយ​ពី​ការ​ប្រឡូក​ក្នុង​ឆាក​អន្តរជាតិ​វិញ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ចាក់​ឬ​ស​គល់​យ៉ាង​ជ្រៅ​នៅ World Cup ដោយ​ចាប់ផ្តើម​ចូលរួម​ប្រកួត​តាំងពី​ព្រឹត្តិការណ៍​នេះ​បង្កើត​ដំបូង​នៅ​ឆ្នាំ​១៩៣០​មក​ម៉្លេះ ។ មក​ដល់​ពេល​នេះ គឺជា​បង្ហាញខ្លួន​លើក​ទី​១៧​របស់​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ ។ អា​ហ្ស​ង់​ទី​នមានឱកាស​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៥​ដង និង​ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​៥​លើក (១៩៣០, ១៩៧៨, ១៩៨៦, ១៩៩០ និង ២០១៤) ប៉ុន្តែ​ពួក​គេ​ធ្វើ​បាន​សម្រេច​តែ​ពីរ​លើក​ប៉ុណ្ណោះ ដោយ​គ្រង​ជា​ម្ចាស់​ជើងឯក​នៅ​ឆ្នាំ​១៩៧៨ និង​១៩៨៦ ។

ក្តី​រំពឹង ៖ ភាព​ចាស់វស្សា​ក្នុង​វិស័យ​កីឡាបាល់ទាត់​របស់​អា​ហ្ស​ង់​ទី​ន ព្រមទាំង​សមត្ថភាព និង​មហិច្ឆតា​កូនក្រុម​គ្រប់​រូប បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​ជំនឿ​ចិត្ត​កាន់តែ​ខ្លាំង​ថា​នឹង​អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ថ្មី​ម្តងទៀត ។ ចំពោះ​វត្តមាន​របស់​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​ពូ​ល D ជាមួយ​អុី​ស្លង់ ក្រូ​អាស៊ី និង​នី​ហ្សេ​រី​យ៉ា នៅ​វគ្គ​ចែក​ពូ​ល​នេះ ក្រុម​ពពក​ស​ហាក់​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះទេ ។ ម្យ៉ាងទៀត កីឡាករ​ច្រើន​នាក់​បាន​ចាត់​ទុក​ថា​ការ​បង្ហាញខ្លួន​លើក​នេះ គឺជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ពួក​គេ​ដើម្បី​សាង​ស្នាដៃ​ជូន​ជាតិ​មាតុភូមិ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ខណៈ​វ័យ​របស់​ពួក​គេ​កាន់តែ​ច្រើន​ទៅ​ហើយ ។ ដូច្នេះ​ការ​តាំងចិត្ត​ដ៏​មុតមាំ​ទាំងឡាយ​នឹង​ក្លាយជា​កម្លាំង​ស្នូល​រឹង​មាំ​ក្នុង​ការ​ហែល​ឆ្លង​ឧបសគ្គ​ដើម្បី​សម្រេច​គោលដៅ ។

គ្រូ​បង្វឹក ៖ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស៊ី​លី និង​ក្លិប Sevilla លោក Jorge Sampaoli ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់ទី​ន​តែងតាំង​ជា​គ្រូ​បង្គោល​ដឹកនាំ​ក្រុម​ពពក​ស​នៅ​ឆ្នាំ​២០១៧ ។ មុន​មក​ដល់​ទឹកដី​អា​ហ្ស​ង់ទី​ន លោក Sampaoli ធ្លាប់​បាន​ជួយ​ស៊ី​លី​ឈ្នះ​ពានរង្វាន់ Copa America លើក​ដំបូង​នៅ​ឆ្នាំ​២០១៥ ។ គ្រូបង្វឹក​វ័យ​៥៨​ឆ្នាំ​រូប​នេះ ក៏​ជា​អតីត​ខ្សែការពារ​ក្លិប Newell’s Old Boys ផង​ដែរ​អំឡុង​ឆ្នាំ​១៩៧៧-១៩៧៩ ។ ការ​ចូលខ្លួន​មក​ដឹកនាំ​ឱ្យ​ក្រុម​ជម្រើសជាតិ​នៅ​មាតុភូមិ​កំណើត​លើក​នេះ លោក Sampaoli តាំងចិត្ត​ថា​ខិតខំ​ប្រឹងប្រែង​ជ្រោមជ្រែង​អា​ហ្ស​ង់​ទី​ន​ឱ្យ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។

កីឡាករ​ Super Star ​ប្រចាំ​ក្រុម​៖ ខ្សែប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​របស់​ក្លិប Barcelona និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ផង​នោះ កីឡាករ Messi នៅ​តែ​ជាតា​រា​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តែងតែ​បង្ក​ផលវិបាក​ដល់​គូប្រកួត​ជា​និច្ច ។

ការ​បង្ហាញខ្លួន​នៅ​ក្រុម​ពពក​ស​ចាប់តាំងពី​ឆ្នាំ​២០០៥​ចំនួន​១២៣​ប្រកួត Messi ស៊ុត​បាន​៦១​គ្រាប់ ។ ម្យ៉ាងទៀត World Cup រដូវ​កាល​នេះ គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៤ និង​អាច​ជា​ឱកាស​ចុង​ក្រោយ​ផង​ដែរ​សម្រាប់​វត្តមាន​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ ។ Messi មិន​ទាន់​ឈ្នះ​ពានរង្វាន់​ធំ​ៗ​ជាមួយ​ប្រទេស​កំណើត​របស់​ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​រូប​លោក​ធ្លាប់​ជួយ​អា​ហ្ស​ង់​ទី​ន ឈ្នះ​មេដាយមាស​ម្តង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ចិន​ឆ្នាំ​២០០៨ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖
-​អ្នកចាំទី ៖ Sergio Romero (Man Utd), Nahuel Guzmán (UANL), Willy Caballero (Chelsea) ។

-​ខ្សែការពារ ៖ Marcos Rojo (Man Utd), Nicolás Otamendi (Man City), Gabriel Mercado (Sevilla), Funes Mori (Everton), Federico Fazio (Roma), Tagliafico (Ajax), Fabricio Bustos (Independiente) ។

-​ខ្សែបម្រើ ៖ Mascherano (Hebei China), Di María និង Giovani Lo Celso (Paris SG), Banega (Sevilla), Lucas Biglia (Milan), Marcos Acuña (Sporting CP), Diego Perotti (Roma), Manuel Lanzini (West Ham), Paredes (Zenit), Meza (Independiente), Pablo Pérez (Boca Juniors)

-​ខ្សែប្រយុទ្ធ ៖ Lionel Messi (Barcelona), Sergio Agüero (Man City), Higuaín (Juventus), Ángel Correa (Atletico), Cristian Pavón (Boca Juniors), Martínez (Racing) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ