ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​២​ពាន់​នាក់​ទទួល​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នកជំងឺ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​ជាង​១,៥០០​នាក់ សុទ្ធ​សឹង​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ព្រែក​ប្រសព្វ ដែល​ប្រឈម​នឹង​ជំងឺ​ទូទៅ បាន​ទទួល​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ពី​សម្ព័ន្ធ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុម​ចលនា​យុវជន ក​១៥៧ ។…

ខេត្តក្រចេះ ៖ អ្នកជំងឺ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​ជាង​១,៥០០​នាក់ សុទ្ធ​សឹង​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ព្រែក​ប្រសព្វ ដែល​ប្រឈម​នឹង​ជំងឺ​ទូទៅ បាន​ទទួល​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ពី​សម្ព័ន្ធ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុម​ចលនា​យុវជន ក​១៥៧ ។

ក្រុម​គ្រូពេទ្យ​សុទ្ធ​សឹង​ជា​វេជ្ជបណ្ឌិត​ជំនាញ​ៗ ប្រើប្រាស់​បរិក្ខារ​ពេទ្យ​ទំនើប​ៗ និង​ឱសថ​ល្អ​ៗ​ក្រោម​ការ​ដឹកនាំ​ដោយ លោកស្រី យឹ​ម ឆៃ​លី​ន ប្រធានកិត្តិយស សហ​ការណ៍​ជាមួយ​យុវជន រួម​និង​លោក វ៉ា ថន អភិបាល នៃ​គណ​អភិបាលខេត្ត​ក្រចេះ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ព្រែក​ប្រសព្វ មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ។ ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​ដែល​បាន​មក​ទទួល​ការ​ព្យាបាល ក្នុង​នោះ​ភាគច្រើន​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ រួម​មាន​ជំងឺ​ទូទៅ ជំងឺ​វះកាត់ ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់ក ជំងឺ​សន្លាក់ ជំងឺ​កុមារ រោគ​ស្ត្រី និង​ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ ជំងឺផ្លូវចិត្ត កាមរោគ និង​សើរ​ស្បែក ក៏​ដូច​ជា​ជំងឺផ្លូវចិត្ត គឺ​ត្រូវ​ទទួល​បានការ​ពិនិត្យ​ឈាម​ព្រមទាំង​ផ្តល់​ជូន​ថ្នាំពេទ្យ​ក្រោយ​ការ​ព្យាបាល ។

ប្រធានកិត្តិយស​សហភាព​សហព័ន្ធ​យុវជន លោកស្រី យឹ​ម ឆៃ​លី​ន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពលរដ្ឋ​សុទ្ធ​សឹង​ជា​អ្នកជំងឺ​ដែល​មក​ទទួល​សេវា​ព្យ​បាល​ទាំង​ចំនួន​ជាង​១,៥០០​នាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ។ ហើយ​នៅ​ខេត្តក្រចេះ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​លើក​ទី​២ ដោយ​ជាមួយ​នេះ​ក៏​មាន​ពលរដ្ឋ​ចំនួន​រាប់​ពាន់​នាក់​បាន​មក​ទទួល​សេវា​ការ​ព្យ​បាល​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ជំងឺ​ពី​ក្រុម​គ្រូពេទ្យ ។

លោកស្រី​បាន​លើក​ឡើង​ថា សកម្មភាព​ការ​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ប្រជាជន​ដោយ​ឥត​គិតថ្លៃ​នេះ គឺ​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខភាព​ប្រជាជន ពិសេស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចំណេញ​ពេលវេលា​ក្នុង​ការ​រក​ទទួលទាន និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សុខភាព​ល្អជា​ប្រចាំ​ដោយ​មិន​ចាំបាច់​ចំណាយ​ទៅ​លើ​ការ​ទិញ​ថ្នាំពេទ្យ និង​ទៅ​រក​គ្រូពេទ្យ និង​សន្សំ​សំចៃ​ថវិកា​បាន​ថែម​ទៀត​ផង ។ ហើយ​ការ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​ដែរ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញពី​សេចក្តី​ស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ​និង​ផ្តល់​ក្តី​ស្រឡាញ់​ជូន​ដល់​កុមារ​កំព្រា​ដែល​ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ