ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​ផ្ទះ​មួយ​ខ្នង​ហ្មត់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ អំណាច​នៃ​កំប៉ុង​ហ្គា​ស​តូច​ៗ​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឲ្យ​ផ្ទះ​១​ខ្នង និង​សម្ភារ​មួយ​ចំនួន​ឆេះ​ហ្មត់ កាលពី​វេលា​ម៉ោង​០៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុម​ទី​១៩ ស្ថិត​ក្នុងភូមិ​ថ្មី​២…

ខេត្តកណ្ដាល ៖ អំណាច​នៃ​កំប៉ុង​ហ្គា​ស​តូច​ៗ​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឲ្យ​ផ្ទះ​១​ខ្នង និង​សម្ភារ​មួយ​ចំនួន​ឆេះ​ហ្មត់ កាលពី​វេលា​ម៉ោង​០៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុម​ទី​១៩ ស្ថិត​ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សំ មេ​តា្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជំនួយការ​ប្រធាន​ភូមិ​ថ្មី ។ ករណី​គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​ផ្ទះ​១​ខ្នង ជញ្ជាំង​ថ្ម ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ​ជា​ច្រើន​ទៀត ឆេះ​ខូចខាត​ទាំងស្រុង ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​អស់​២​គ្រឿង ទើប​រលត់​ទាំងស្រុង ។ និង​បាន​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ដែល​នៅ​ជិត​គ្នា​នោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​នោះ ស្ត្រី​ឈ្មោះ វិ​ន ជា​ម្ចាស់ផ្ទះ នៅផ្ទះ​តែ​ម្នាក់ឯង ពេល​នោះ​បានឮ​សំឡេង​ផ្ទុះ​នៅ​កន្លែង​រោង​បាយ មួយសន្ទុះ​ក៏​មាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ផ្ទះបាយ ស្រែក​ឆោឡោ​ឡើង​ហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ​ពន្លត់ភ្លើង តែ​មិន​រលត់ និង​មិន​បាន​ជញ្ជូន​សម្ភារ​ចេញ​ទាន់​ទេ គឺ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ